ក្រុមជាងដែកម្នាក់លង់ទឹកស្លាប់ខណៈពេលនាំគ្នាមកលេងទឹកនៅអាងអូរខៃដនក្រុងប៉ោយប៉ែត...
ខេត្តបន្ទាយជ៏យ៖ ក្រុមជាងដែកម្នាកលង់ទឹកស្លាប់ខណៈពេលនាំគ្នាមកលេងទឹកនៅទំនប់អាងអូរខៃដន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០១៨ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
ក្រុមជាងផ្សាដែកទាំងនោះបានប្រាប់ថា ពួកគេទាំង៦នាក់ ក្រោយពីសំរាកការងារផ្សាផ្ទាំងប៉ាណូ និងញ៉ាំបាយជុំគ្នារួច បានបបួលគ្នា មកងូតទឹកលេងនៅចំនុចកើតហេតុខាងលើ ភ្លាមៗនោះ ជនរងគ្រោះអង្គុយចាំនៅលើកង់បី ហើយប្រាប់ថាមិនងូតទេ។
ក្រុមជាងបន្តថា៖ លុះពួកគេចុះហែលទឹកប្រហែល១៥នាទី ស្រាប់តែបាត់ជនរងគ្រោះ ក៏សង្ស័យបានមុជទឹករកតែរកមិនឃើញក៏ស្រែកឆឡោ ផ្អើលដល់ពលរដ្ឋដែលទៅលេងនៅទីនោះ ក៏បាននាំគ្នាយកឈើឆ្អឹះរាវរកលុះបាត់ប្រហែល១ម៉ោង ទើបឃើញសពផុសឡើង តែជនរងគ្រោះស្លាប់បាត់បង់ជីវិតបាត់ហើយ។
ជនរងគ្រោះ ឈ្មោះ ហន ហៅរ័ត្ន អាយុ២២ឆ្នាំ ស្នាក់នៅធ្វើការជាមួយមេជាង នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែលថា៖ នៅចំណុចទំនប់អាងអូរខៃដន គេសង្កេតឃើញថា៖ មានករណីលង់ទឹកស្លាប់ជារៀងរាល់ឆ្នាំ សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ជាក់ស្តែងនៅចំណុចកើតហេតុ នៅលើទំនប់អាងខាងលិចមានជម្រៅរហូតដល់ជាង៧ម៉ែត្រ៕
រាយការណ៍ដោយៈ លោក វិត រិទ្ធ និពន្ធនាយករង www.poipetpostnews.com