លោកអធិការ វ័យក្មេង មុខស្រស់ បញ្ចេញកណ្តាប់ដៃដែក បំបែកសំណុំរឿងមួយករណី ក្រោយពីជនសង្ស័យ បានកាប់ទៅលើអ្នករត់ម៉ូតូឌុប...!!!
ក្រុងប៉ោយប៉ែតៈ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគបាល ក្រុងប៉ោយប៉ែត បានបញ្ចេញកណ្តាប់ដៃដែក បំបែកសំណុំរឿងមួយករណី នឹងឃាត់ខ្លួន ជនដៃដល់ ដែលប្រើកាំបិត កាប់ទៅលើ អ្នករត់ម៉ូតូឌុប នៅផ្លូវដើមពុទ្រា បានចំនួន០៣នាក់ ដែលហេតុការនេះកើតឡើ ត្រូវនិងថ្ងៃទី២៦ វិច្ឆិកា ២០១៨ វេលាម៉ោង២២និង១០នាទី ករណីហឹង្សា ដោយចេតនា កើតឡើងនៅចំនុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនបង្ករមានគ្នាចំនួន០៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីមសេ១២៥ពណ៍ខ្មៅ ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ គឹម ស្រេង អាយុ៤៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយ មានជ័យ។ បណ្តាលអោយ រងរបួសជើងខាងឆ្វេង ក្រោយធ្វើសកម្មភាពកាប់ហើយជនសង្សយ័បានជិះម៉ូតូគេចខ្លួនបាត់ទៅ។ មូលហេតុ គឺជនទាំង០៣នាក់នោះ បាននាំគ្នាបង្កទំនាស់រកវាយជនជាតិចិន ពេលនោះអ្នករត់ម៉ូតូឌុបនៅទីនោះឃើញ ក៏ស្រែកកុំអោយពួកគេ វាយទៅលើជនជាតិចិន ពេលក្រុមក្មេងទាំង០៣នាក់ឮបែបនោះ ពួកគេបានជិះម៉ូតូទៅមួយសន្ទុះ ហើយត្រឡប់មកវិញ យកកាំបិតកាប់អ្នកស្រែកនោះ តែម្តង បង្កអោយបុរសរត់ម៉ូតូឌុបរងរបួស។
លុះដល់ព្រឹកថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨ នេះលោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានដាក់កម្លាំងស្រាវជ្រាវស៉ើបអង្កេត ឈានដល់ការចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់មានឈ្មោះដូចខាងក្រោមៈ
ទី១-ឈ្មោះ ធី ប៉េងលាង ភេទ ប្រុស អាយុ១៨ឆ្នាំ ជន ជាតិខ្មែរ មុខរបរបិតស្កុតម៉ូតូ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
(អ្នកបើកម៉ូតូ)
ទី២-ឈ្មោះ វ៉ាន់ ពិសាល ហៅសា ភេទប្រុសអាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកកក មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។(ជនដៃដល់មានកាន់កាំបិត) ។
ទី៣-ឈ្មោះ នួន ហួរ ភេទ ប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករលើកត្រី មានទីលំនៅភូមិមិត្តភាព សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។(បក្សពួក)
ទី៤-ឈ្មោះ ហៀង ហៅបៀង ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅខេត្តបាត់ដំបង។(រត់គេចខ្លួន )
បច្ចប្បន្នជនសង្សយ័ទាំង០៣នាក់ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី៕
ដោយៈ លោក វ៉ិត រិទ្ធ និពន្ធនាយក
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com