សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា មានការសោកស្តាយ ចំពោះវិទ្យុអូស្ត្រាលី (ABC) និង វិទ្យុអាស៊ីសេរី.!!!
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលបានផ្សាយព័ត៌មាន មានចំណងជើងថា៖ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធិ សូកអ្នកការសែតក្នុងស្រុក២០០ដុល្លា ក្នុងមណ្ឌលបោះឆ្នោត។
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា៖ ការផ្សាយព័ត៌មានរបស់វិទ្យុទាំងពីនេះ គឺជាការផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ បានធ្វើការចោតប្រកាន់មូលបង្កាច់ ទាំងស្រុង ពុំមានមូលដ្ឋានច្បាស់លាស់។
ទង្វើនេះ គ្រាន់តែជា ទឹកចិត្ត សប្បុរសធម៌ និង ក្តីមនោសញ្ចេតនា របស់លោករដ្ឋមន្ត្រី ដល់អ្នកសារព័ត៌មានគ្រប់រូប មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី តែងតែធ្វើអំណោយទានដល់ ជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារក្រីក្រ ជាដើម ហើយការជូនថវិកានេះ ដល់អ្នកសារព័ត៌មាន ក៏មិនបានឃើញភ្ជាប់នូវលក្ខខណ្ឌ ណាមួយឡើយ។
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា៖ ការផ្សាយព័ត៌មាននេះ មានចរិតគុំគួន ញុះញង់ មូលបង្កាច់មកលើ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដែលវិទ្យុនិង មាន និន្ទាការនយោបាយ
លម្អៀងទៅរកគណបក្សប្រឆាំង៕