យុវជន០៣នាក់ ស្លាប់ក្នុងផ្លុកឈាម០២នាក់ រងរបួសធ្ងន់ ០១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បើកបរខ្វះការប្រុងប្រយ័ត្ន...!!!
ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីរាំលេងនៅក្លិបទៅបុកជាមួយរថយន្តកូរ៉េ២តោនកន្លះ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់។ ហេតុការណ៍បានកើតឡើងនៅចំណុច មុខ ធនាគារវឌ្ឍនៈ២ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ យុវជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុ មានពីរនាក់៖ទី១មានឈ្មោះស៊ិន សុគា ភេទប្រុស អាយុ២១ឆ្នាំ អាស័យដ្ឋានស្នាក់នៅភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
រីឯជនរងគ្រោះដែលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទៀតនោះ នៅមិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើុទេ ។ ម៉ូតូជនរងគ្រោះខាង លើ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ស្លាក លេខ ខេត្តកណ្ដាល 1W-8828។ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខ តាកែវ 3A-1622 ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅផ្នែកជំនាញ មកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះ ស្រាយតាមផ្លូវច្បាប់។ ចំណែកឯសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាតិ ក្រុមគ្រួសារឲ្យមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕