ពិតជាជំនាញមែន.! សមត្ថកិច្ចជំនាញ បានវែកមុខ ឃាតករ ឈាមត្រជាក់បានហើយ ការពិតគឺជាប្រពន្ធ ជាអ្នក សម្លាប់ប្តី ខ្លួលឯងសោះ...!!!
ខេត្តសៀមរាប៖ ពិតជាមិនសសើរមិនបានមែន គិតត្រឹមម៉ោង១៣និង០០នាទី ថ្ងៃខែឆ្នាំដដែលនេះ ដោយមានបទបញ្ជារយ៉ាងម៉ឺង ម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តសៀម រាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនផ្នែកព្រហ្មទណ្ឌ
ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានហើយ។
មិនបាន១២ម៉ោងផង ស្រ្តីម្នាក់ត្រូវបានចាប់ ខ្លួន ក្រោយពីធ្វើសកម្មភាពចាក់សម្លាប់ប្តី
របស់ខ្លួន ឈ្មោះ ហុឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍គោកចក ជាច្រើនកាំបិត ចុងស្រួច កាលពីចន្លោះវេលាម៉ោង០៣-ទៅម៉ោង៤និង០០នាទី ទាបភ្លឺ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់សារព័ត៌មានយើងខ្ញុំថា៖ ជនសង្ស័យជាប្រពន្ធ ជនរងគ្រោះនោះ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ សុខ លីនី ភេទស្រី អាយុ២៦ឆ្នាំ មានស្រុកកំណើត រស់នៅភូមិដើមច័ន្ទ សង្កាត់ច្បារអំពៅ០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័ងបានសារភាពថា៖ មុនពេលកើតហេតុ កាលពីយប់ម៉ោងប្រម៉ាណ២៤និង២៥នាទី ឈាងចូលថ្ងៃទី១៥ បានធ្វើសកម្មភាព នៅចំណុចផ្ទះរបស់ជនសង្ស័យផ្ទាល់តែម្តង។ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ យកមកសួរនាំ ពីរឿងរ៉ាវពាក់ពន្ធ័ក្នុងគ្រួសារ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការខេត្ត ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕