ក្រុងប៉ោយប៉ែត៖ ច្រកខ្លងលឹក ស្រុកអារញ្ញ ស្ត្រីជនជាតិខ្មែរម្នាក់ជាបុគ្គលិកកាស៊ីណូព្រោះតែលុយឈ្មួល២០០០បាត ហ៊ានទទួលយកគ្រឿងញៀនពីកម្ពុឆ្លងចូលទៅទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានតម្រួតឈុតខ្មៅថៃ ប្រចាំមាត់ច្រកឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨ ក្នុងស្រុកអរញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃ។ ជនសង្ស័យឈ្មោះ សុខ សូភា អាយុ៣៤ ឆ្នាំ ជាបុគ្គលិកចែកបៀរនៅក្នុងកាស៊ីណូ មួយកន្លែងនៅក្រុងប៉ោយប៉ែត។តាមសេចក្តីយរាយការណ៍បានឲ្យដឹងថា ស្ត្រីជាជនសង្ស័យបានលាក់ គ្រឿងញឿន ម៉ាទឹកកក ចំនួន២កញ្ចប់ដែលនារីរូបនេះបានសៀតលាក់ទុកនៅក្នុងអាវទ្រនាប់របស់នាងម្ខាងមួយកញ្ចប់ គីម្ខាងទម្ងន់៣,៦៧២ក្រាម និង១កញ្ចប់ទៀត ទម្ងន់៣,៨៧៩ ក្រាមសរុបទាំង ២កញ្ចប់ មានទម្ងន់ ៧,៥៥១ ក្រាម ។ បើតាមចម្លើយសារភាពរបស់នារី ជនសង្ស័យដែលជាបុគ្គលិកកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែតបានសារភាពថាថ្នាំញៀនទាំង ២ កញ្ចប់នេះគឺខ្លួនទទួលបានពីភ្ញៀវម្នាក់ ជាជនជាតិថៃជួលអោយនាងនាំឆ្លងដែន ទៅលាក់ទុកនៅម្តុំធុងសំរាមខាងមុខហាងលក់ទំនិញមួយកន្លែងក្នុងផ្សាររោងក្លឿ ដើម្បីប្រគល់អោយមនុស្សម្នាក់ទៀតក្នុងតម្លៃឈ្នួលសម្រាប់នាងគឺគេអោយ ២០០០បាត តែក៏ត្រូវទាហានថៃចាប់ខ្លួនតែម្តង ។ បច្ចុប្បន្នគេមិនទាន់ដឹងថាតើនារីរូបនេះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់នៅក្នុងប្រទេសថៃឬក៏យ៉ាងណានោះឡើយដោយសារតែការត្រួតពិនិត្យនិងឆែកឆេរទៅលើអ្នកឆ្លងដែលវាដូចជាច្បាស់ខ្លាំងពេកទើបចាប់ចំនាងតែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា