លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការបង្រ្កាប មេខ្លោង និង បក្ខពួកជួញដូរគ្រឿងញៀនបានចំនួន០៥នាក់...
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញមុខជនសង្ស័យមួយនាក់ ដែលជាមេខ្លោងជួញដូរគ្រឿងញៀនឆ្លងខេត្ត និង បក្ខពួក ជួញដូរគ្រឿងងញៀន បានចំនួន០៥ នាក់ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ ។
ជនសង្ស័យទាំង០៥នាក់នេះ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងបន្តឈានទៅបង្ក្រាប នៅផ្ទះជួលជនសង្ស័យមួយកន្លែងទៀត ដែលស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប និងបានរកឃើញគ្រឿងញៀន លាក់ទុកក្នុងបន្ទប់ជួល ជាង២គីឡូក្រាមទៀតផង។
បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ ក្នុងកិច្ចចុះប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង បានគ្រឿងញៀន ជាង២គី ឡូក្រាមឯណោះ និង កាំភ្លើងម៉ាកឡុក៣ដើម កាំភ្លើងប្រើប្រាស់ខ្យល់១ដើម និងរថយន្ត ២ គ្រឿង។
ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និង លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញប្រត្តិបត្តិការ និង មានការចូលរួមសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះបង្រ្កាបបានជនសង្ស័យជួញដូរគ្រឿងញៀន ប្រុសស្រីចំនួន០៥នាក់នោះ កម្លាំងសមត្ថកិច្ចចំណាយអស់រយពេល២ថ្ងៃចុងក្រោយ ក្នុងកិច្ចចុះប្រតិបត្តិនិងបង្ក្រាបនេះផងដែរ៕