ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ជាវ តាយ ចូលរួមកសាងសមិទ្ធផលនិងចាត់ទុកវិស័យពុទ្ធចក្រ ក៏មានតួនាទីសំខានក្នុងសង្គមជាតិដែរ...
Wed,26 September 2018 (Time 09:02 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1662នាក់)


ខេត្តកំពត៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ដោយចាត់ទុកវិស័យពុទ្ធចក្រក៏មានតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិផងដែរព្រោះថាព្រះពុទ្ធសាសនាក្រៅពីការអប់រំប្រៀនប្រដៅឱ្យមនុស្សស្គាល់បុណ្យនិងបាបក៏បានរួមចំណែកលើការបណ្ដុះបណ្ដាលធនធានមនុស្សនិងកិច្ចការសង្គមទៀតផង។ លោក ជាវ តាយបានមានប្រសាសន៍លើកឡើងដូចនេះ នៅក្នុងកិច្ចជួបសំណេះសំណាលជាមួយព្រះសង្ឃ និងថ្នាក់ដឹកនាំមន្ត្រីរាជការ ពុទ្ធបរិស័ទនាឱកាសនៃពិធីវេនកាន់បិណ្ឌទី១កាលពីវេលាល្ងាចថ្ងៃច័ន្ទ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៨ នៅវត្តពិជ័យឧត្តុង្គហៅវត្តកំពង់បាយសង្កាត់ក្រាំងអំពិល ក្រុងកំពតខេត្តកំពត។ លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា ដោយមើលឃើញពីសារៈសំខាន់នៃវិស័យពុទ្ធចក្រនេះហើយទើបត្រូវបានព្រះរាជាណាចក្រកម្ពុជាយើងបានជ្រោងលើកកម្ពស់ចាត់ចូលក្នុងរដ្ឋធម្មនុញ្ញជាតិសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។ លោកអភិបាលខេត្តក៏បានចាត់ទុកពិធីកាន់បិណ្ឌនាពេលនេះពិតជាបាននាំមកនូវយ៉ាងសំខាន់ក្រៅពីការនាំមកនូវគ្រឿងឧបភោគបរិភោគទេយ្យវត្ថុរួមនឹងបច្ច័យដើម្បីផ្គត់ផ្គងជីវភាពព្រះសង្ឃគង់ចាំព្រះវស្សានិងការបំពេញកុសលផលបុណ្យឧទ្ទិសជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោកដែលពិធីនេះធ្វើឡើងទៅតាមប្រពៃណីកាន់បិណ្ឌនៃព្រះពុទ្ធសាសនាយើងក្ដី ពិធីនេះក៏ជាចំណែកមួយនាំមកនូវបច្ច័យមួយចំណែកដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាមវត្តឱ្យបានស័ក្តសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទផងដែរ។ ក្នុងឱកាសនោះ លោក ជាវ តាយ និងលោកស្រី ដោយមើលឃើញពីតម្រូវការនូវហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាមវត្តនេះឱ្យស័ក្តសមជាវត្តមួយមានវ័យចំណាស់នៅកណ្ដាលក្រុងកំពតផងនោះ លោកអភិបាលខេត្តក៏បានប្រកាសជួយកសាងផ្លូវបេតុងចូលទីធ្លាវត្តពិជ័យឧត្តុង្គនេះមានចំងាយប្រមាណជិត២០០ម៉ែត្រផងដែរ។ ក្នុងឱកាសនោះដែរ លោក ជាវ តាយនិងលោកស្រី ព្រមទាំងសហការី ក៏បាននាំមកនូវបច្ច័យគ្រឿងឧបភោគបរិភោគភេសជ្ជៈដើម្បីប្រគេនព្រះសង្ឃចំនួន៤០អង្គក្នុង០១អង្គបច្ច័យ៥ម៉ឺនរៀលនិងគ្រឿងឧបភោគបរិភោគភេសជ្ជៈមួយចំនួន និងប្រគេនបច្ច័យព្រះសង្ឃសម្រាប់ក្នុងវេនកាន់បិណ្ឌទី១នេះចំនួន៦លានរៀល និងក៏បានជូននូវថវិកាមួយចំនួនសម្រាប់ដល់លោកយាយលោកតានិងប្រជាពុទ្ធបរិស័ទចូលរួមនាពេលនេះផងដែរ។ សូមបញ្ជាក់ថា៖ ពិធីកាន់បិណ្ឌវេនទី១នេះក៏មានការចូលរួមពីសំណាក់ លោក​ អ៉ឹង ម៉េងហួរ​ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋ ពុទ្ធបរិស័ទយ៉ាងច្រើនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1216 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6124 នាក់
ខែនេះ :
19345 នាក់
3 ខែនេះ :
71243 នាក់
សរុប :
1559412 នាក់