លោកអភិបាលក្រុងប៉ោយប៉ែត បានរាបចំពិធី រាប់បាត្រប្រគេនព្រះសង្ឃចំនួន៤១៦អង្គ នៅក្នុងបុរី សាន ស៊ានហូ...
ក្រុងប៉ោយប៉ែត៖ នៅព្រឹកនេះផងដែល លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត អភិបាលរងក្រុង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគ្រប់ស្ថាប័ន បានចូលរួមជាឯកឆន្ទ ប្រារព្ធធ្វើពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៤១៦ អង្គ សរុបចំនួន២៣វត្ត នៅក្នុងបុរីសាន ស៊ានហូ នៅព្រឹកថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៩។
ជាមួយគ្នានេះដែល ពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៤១៦ អង្គ ដល់ព្រះសង្ឃ និមន្តមកពី គ្រប់បណ្តា វត្ត នៅក្នុងភូមិ ឃុំ សង្កាត់ នៅក្រុងប៉ោយប៉ែត សរុបចំនួន២៣វត្ត។ ក្នុងពិធីរាប់បាត្រប្រគេនដល់ព្រះសង្ឃចំនួន៤១៦ អង្គ នៅព្រឹកនេះដែល សង្កេតឃើញថា៖ លោកអភិបាលក្រុង ព្រមទាំង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគ្រប់ស្ថាប័ន ពុទ្ធបរិស័ទ លោកតាជី លោកយាយជី សិស្សានុសិស្ស មានទឹកមុខសប្បាយរីករាយនិងធ្វើបុណ្យរួមគ្នា ជាឯកឆន្ទ និង រាប់បាត្រប្រគេន ទយ្យទាន ដល់ព្រះសង្ឃ ដើម្បី ឧទ្ទិសកុសលផលបុណ្យជូនដល់ បុព្វការីជន ញាតិការ ប្រាំពីសណ្តាន ដែលបានបាក់បែកចែកឋាន ទាំងសម័យពុលពតក្តី បច្ចុប្បន្ននេះក្តី អោយមកទទួលយក និងសូមបួងសួងវត្ថុ សក្ដិសិទ្ធិក្នុងលោក ជួយតាមថែរក្សាកូនចៅដែលរស់នៅទឹកដីកម្ពុជា ទាំងមូល សូមជួបតែ ពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com