ខេត្តកែប ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៣៣។ ដែល ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈសូគីមិុច ស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចន្លោះគីឡូម៉ែត្រ ២៦-២៧។ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរខាងលើ លោកវរសេនីយ៍ឯក តូវ សុវណ្ណ អធិការនគរបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូ ដែលបើកបរក្នុងទិសដៅស្របគ្នា (ពីកើតទៅលិច)។ លោកអធិការបានបញ្ជាក់ថា៖ មុនពេលកើតហេតុដ៏អាក្រក់នេះ ម៉ូតូជនរងគ្រោះបើកនៅពីមុខរថយន្ត ក្នុងទិសដៅពីកើតទៅលិចដូចគ្នា លុះមកដល់ចំណុចគ្រោះថ្នាក់ម៉ូតូក៏ងាកចង្កូចបន្តិច បំណងចូលចាក់សាំង គាប់ជួនរថយន្តបើកមកពីក្រោយក្នុងល្បឿនខ្លាំងដូចគ្នា ទើបជ្រុលទៅបុកម៉ូតូនៅកណ្តាលទ្រូវផ្លូវយ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូបើុងខ្ទាតជាច្រើនម៉ែត្រ ហើយបានស្លាប់ភ្លាមៗតែម្តង។ ភ្លាមនោះរថយន្តបង្កបានបន្ថែមល្បឿនបោះពួយទៅទិសខាងលិចបាត់ស្រមោល។ លោកអធិការបានអោយដឹងទៀតថា៖ ជនរង គ្រោះដែលស្លាប់ខាងលើមានឈ្មោះ ជា សារិន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត។ជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកLCCT 125ពណ៌សលាយខៀវ គ្មានស្លាកលេខ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកបញ្ជូនទៅកាន់លំនៅស្ថានដើម្បីប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តបង្កហេតុ ពេលនេះសមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើងស្រាវជ្រាវតាមជំនាញហើយ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា