ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឈាមស្រែកស្បែកហៅ.!បុរស០២នាក់បងប្អូន ជាប់ខ្នោះ របស់សមត្ថកិច្ច ក្រោយពីសម្លាប់បុរសម្នាក់ដុតនិងកង់ឡានបំបាត់ភស្តុតាង.!!!
Wed,27 February 2019 (Time 03:31 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 707នាក់)


ខេត្តបន្ទាយមានជ័យ៖ អំពើរឃាតកម្មសម្លាប់ដុតនិងកង់ឡាន នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចន្លោះ ពីម៉ោង១០ដល់ម៉ោង១២ និង០០ ថ្ងៃត្រង់។ ត្រូវបានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ បំបែកសំណុំរឿងបានហើយ ដោយប្រើអស់រយៈពេល អស់ ៤៥ម៉ោង ទើបឃាត់ ខ្លួនជនសង្ស័យទាំង០២នាក់ បងប្អូនបាន។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ ប្រាប់សមត្ថកិច្ចអោយដឹងថា៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចន្លោះម៉ោង១០ ដល់ម៉ោង១២និង០០ ថ្ងៃត្រង់ ខ្លួនទាំង០២ នាក់ ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ហាន សុថុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអពិលចាស់ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។ មានមុខរបរបើករោងម៉ាសុីនកិនស្រូវ និងបើកឡានយកស្រូវតាមផ្ទះទៅកិន ដែលកាន់ទូរស័ព្ទដៃលេខ (០៩៧៤៥៥០២០៧) ពិតប្រាកដមែន ដោយប្រើកាំបិតប៉ាំងតោ កាប់ទៅលើជនរង គ្រោះចំនួន០២កាំបិត ត្រូវចំក និងចំដៃ បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ ហើយបានយកកង់មុខគោយន្តកន្ត្រៃចំនួន០៤ និងកង់មុខត្រាក់ទ័រចំនួន០១ ដុតសពជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាង។ សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យទាំង០២ នាក់បងប្អូន រស់នៅជុំគ្នា ទី១-ឈ្មោះ ស៊ួត សុភាក់ (ហៅភ័ក្រ្ត) ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ទី២-ឈ្មោះ ស៊ួត សុផាត ភេទប្រុសអាយុ៣៧ ឆ្នាំ រស់នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងករណីអំពើឃាតកម្មគិតទុកជាមុននេះផងដែលនោះ លោកឧត្ដមសេនីយ៏ត្រី សិទ្ធិ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) អោយដឹងថា៖ ដោយមានការដឹកនាំកម្លាំងផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងលោក សៅ សារឿន អធិការស្រុកថ្មពួក ចុះប្រតិបត្តិការដល់ទីតាំងកើតហេតុ និងបន្តចាត់តាំងកម្លាំងជំនាញស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០២ នាក់ បងប្អូនបង្កើតបាន។ បច្ចុប្បន្នៈកម្លាំងសមត្ថកិច្ចស្នងការខេត្តបន្ទាយ មានជ័យ កំពុងធ្វើការសាកសួរ ដើម្បីរៀបចំសំណុំរឿងបន្ត និងប្រគល់ជូនតុលាការខេត្ត កាត់ទោសតាមផ្លូវច្បាប់៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះយាយម៉ានិងតាសុខ យឿន​(ហៅតាជ័យសែន) ជួបរបស់ពិតហើយ កក្រើកស្ទឹងត្រែង កន្លែងកាប់ទន្ទ្រានព្រៃក្រឡាពស់ត្រូវបានបង្ក្រាបយ៉ាងក្តៅគគុក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ! តើលោក សុខ ប៊ុន នីន និងលោក គីម ចិន រួមនិ តា ណន មានខ្សែបង្អែកធំជាងលោកអភិបាលស្រុកគូលែនមែនរឺទេ? ទើបហ៊ានទន្ទ្រានដីព្រៃរាប់រយហិកតាលក់អោយឈ្មួញគ្រាក់ៗដោយមិនញញើតនឹងផ្លូវច្បាប់.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
312 នាក់
សប្តាហ៍នេះ :
3406 នាក់
ខែនេះ :
12501 នាក់
3 ខែនេះ :
38218 នាក់
សរុប :
1415036 នាក់