ខេត្តកែប៖ មនុស្សប្រុស ស្រី ចំនួន៤នាក់ បានរងរបួសធ្ងន់ និងស្រាល រវាងម៉ូតូនិងម៉ូតូ លើកំណាត់ផ្លូវខ្វែង ហេតុការណ៍នេះបានកើត ឡើង កាលពីវេលាម៉ោង ១៧និង១០នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវខ្វែង33A ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋាន បានរៀបរាប់ថា៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពត 1I-4323 ជិះគ្នា០២នាក់ បានបត់ឆ្វេង ចូលផ្លូវលំដោយខ្វះការប្រុងប្រយ័ត ទើបជ្រុលទៅបុកជាមួយម៉ូតូ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពត 1L-6745 ជិះគ្នា០២នាក់ ដូចគ្នា ដែលបើកចេញពីផ្លូវលំបំណងឡើងផ្លូវជាតិ បណ្តាលអោយរងរបួសធ្ងន់និងស្រាលតែម្តង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ ភាគីម៉ូតូC125 ផលិតឆ្នាំ២០១៧ អ្នកបើកបរឈ្មោះ ចាន់ ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ របួសស្រាល រីឯអ្នករួមដំណើរ ឈ្មោះ ហង់ រួយ ភេទស្រី អាយុ៤៩ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកភាគី ម៉ូតូបង្កម៉ាកC125 ផលិតឆ្នាំ២០១៤ អ្នកបើកបរ ឈ្មោះ ពៅ នូច ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ រងរបួសស្រាល អ្នករួមដំណើរ ឈ្មោះ អំ ពៅ ភេទស្រី អាយុ៦២ឆ្នាំ រងរបួសធ្ងន់ ទាំងពីរនាក់រស់នៅ ភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ក្រោយពីវាស់វែង មធ្យោបាយពាក់ព័ន្ធទាំងពីរគ្រឿង នគរបាលបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប រងចាំដោះ ស្រាយគ្នានៅពេលក្រោយ។ ដោយឡែក អ្នករងរបួស ត្រូវបានរថយន្តសាមុយ របស់ស្នង ការដ្ឋាននគរបាលខេត្តកែប ដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពត៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poiopetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ឯកអគ្គរាជទូតអូស្រ្តាលី ជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ នឹងបន្តសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ជាង៥០០០គ្រួសារ ក្នុងករណីរឿងរ៉ាវវិវាទដីធ្លីត្រូវបានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ្ក្ក្កតាមបែបឈ្នះឈ្នះ ហើយបច្ចុប្បន្នសិល្បៈនៃការដោះស្រាយបែបនេះនៅតែជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កិច្ចប្រជុំការងារក្រុងប៉ោយប៉ែត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជា មានតម្លៃជាសាកល (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកវរៈសេនីយ៍ ឈឿន ប៊ុនថា អធិការរងនគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះអន្តរាគមន៍ និងសម្រួលចរាចរណ៍ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នានៅម្តុំដើមពោធិ៍លោកយាយម៉ៅ លើផ្លូវជាតិលេខ៥.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា