ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកថ្មគោល...
Thu,25 April 2019 (Time 10:19 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 698នាក់)


ខេត្តបាត់ដំបង៖ អាកាសធាតុក្តៅខ្លាំងពេក ដល់តែភ្លៀងមួយមេ លាយឡំខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បណ្តាលអោយបុរសម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ដែលហេតុការនេះ កើតឡើង នៅវេលាម៉ោង០១និង២០នាទី រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ច បានអោយដឹងថា៖ ជជនរងគ្រោះមានឈ្មោះដូចខាងក្រោមៈ ទី១-ឈ្មោះ បឿន ទ្រី ភេទប្រុស អាយុ​ ៣៨ឆ្នាំ រស់នៅក្រុមទី ៤៨ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។ មូលហេតុ​ : ជនរងគ្រោះឈរមើលគេភ្ជួរស្រែ ក៏រន្ទះបាញ់បណ្តាលឲ្យស្លាប់ ននៅកន្លែងកើតហេតុតែម្តង។ ទី២-ឈ្មោះ ជិន ណារ៉ា ភេទប្រុស អាយុ ៦១ឆ្នាំ នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល។ មូលហេតុ : រន្ទះបាញ់ទូរទស្សន៍ ក៏បណ្តាលអោយត្រូវជនរងគ្រោះ កំពុងអង្គុយជិតទូរទស្សន៍ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល។ សមត្ថកិច្ចស្រុកថ្មគោល សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នពេលភ្លៀង សូមកុំជ្រកក្រោមដើមឈើរ ព្រោះដើមឆ្នាំនេះភ្លៀងកាច់ លាយឡំខ្យល់កន្ត្រាក់ និងរន្ទះបាញ់៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះយាយម៉ានិងតាសុខ យឿន​(ហៅតាជ័យសែន) ជួបរបស់ពិតហើយ កក្រើកស្ទឹងត្រែង កន្លែងកាប់ទន្ទ្រានព្រៃក្រឡាពស់ត្រូវបានបង្ក្រាបយ៉ាងក្តៅគគុក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ! តើលោក សុខ ប៊ុន នីន និងលោក គីម ចិន រួមនិ តា ណន មានខ្សែបង្អែកធំជាងលោកអភិបាលស្រុកគូលែនមែនរឺទេ? ទើបហ៊ានទន្ទ្រានដីព្រៃរាប់រយហិកតាលក់អោយឈ្មួញគ្រាក់ៗដោយមិនញញើតនឹងផ្លូវច្បាប់.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
274 នាក់
ម្សិលមិញ :
240 នាក់
សប្តាហ៍នេះ :
3789 នាក់
ខែនេះ :
12609 នាក់
3 ខែនេះ :
40189 នាក់
សរុប :
1414960 នាក់