មនុស្សជាច្រើននាក់រងរបធ្ងន់ស្រាល បណ្តាល មកពីរថយន្ តអុីស៊ុយស៊ុយ ឌុយមិច ១បាំង បើកបរខ្វះការប្រុងប្រយ័ត្ន បើកបុករះម៉ូតូចំនួន០៤គ្រឿង នៅក្រុងប៉ោយប៉ែតទាំងយប់
ក្រុងប៉ោយប៉ែត៖ មនុស្សជាច្រើននាក់បានរងរបួស បណ្តាលមកពីរថយន្តអុីស៊ុយស៊ុយ ឌុយមិច ១បាំង បុករះម៉ូតូ០៤គ្រឿង ដែលហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១និង៥០ នាទី ក្នុងទីប្រជុំជន លើផ្លូវលំក្រាលបេតុង ត្រង់ចំណុចផ្លូវបែកជាបួន ទល់មុខហាងលក់ទូរស័ព្ទដៃ សាំបូរី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។
សមត្ថកិច្ចបានអោយដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ និង រថយន្តតូច ម៉ាកអុីស៊ុយស៊ុយ ឌុយមិច ១បាំង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9784 បើកបរពីទិសខាងកើត ទៅទិសខាងលិច។ ចំណែកម៉ូតូចំនួន០៤គ្រឿង បើកបរក្នុងគោលដៅពីទិសខាងលិច ទៅទិសខាងកើត (បញ្ច្រាស់ទិសគ្នា) លុះមកដល់ត្រង់ចំណុចផ្លូវបែកជា បួន ទល់មុខហាងលក់ទូរស័ព្ទដៃ សាំបូរី រថយន្តបានបុករះជាមួយនិងម៉ូតូ០៤គ្រឿងតែម្តង បង្ករងរបួសធ្ងន់ស្រាល ០៩នាក់។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រម៉ោល។
បើយោងតាមប្រភពពីពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា៖ ក្រោយពេលកើតហេតុ គេឃើញមានរថយន្តរបស់លោក នួន នីគីដា ធ្វើការសង្រ្គោះបឋម និងបានដឹកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដើម្បីសង្គ្រោះបន្ទាន់ទាន់ផងដែរ។ សមត្ថកិច្ចបានអោយដឹងទៀតថា៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានអ្នករងរបួសចំនួន០៧នាក់ (ប្រុស៣នាក់ស្រី៤នាក់)សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក។ រីឯបុរសចំនួន០២នាក់ទៀត កំពុងដេកសំរាកនៅពេទ្យឯកជន ក្នុងក្រុងប៉ោយប៉ែត។
សូមបញ្ជាក់ៈ ម៉ូតូខូចខាតស្រាលចំនួន០១គ្រឿង និង ម៉ូតូ០៣គ្រឿងទៀតខូចខាតធ្ងន់ និងរថយន្តបង្កចំនួន០១គ្រឿង (ខូចខាតធ្ងន់) នោះ បច្ចុប្បន្នៈ មធ្យោបាយទាំងអស់ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រងប៉ោយប៉ែត ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www poipetposnews.com