ខេត្តរតនគិរី៖ ក្រោយពីលោកគឹមរស្មីអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីត្រូវបានប្រមុខរាជរដ្ឋាភិបាលបញ្ឈប់តួនាទីពីមន្ត្រីកងរាជអាវុធហត្ថមក ឃើញថាខេត្តរតនគិរីបានស្ងប់ស្ងាត់ឈ្មួញរកស៊ីដឹកឈើខុសច្បាប់មួយរយៈខ្លី តែមិនបានប៉ុន្មានខែផង ឥឡូវចាប់ផ្ដើមល្បីកក្រើកពេញខេត្តរតនគិរីទៀតហើយ ដែលគេស្គាល់មេឈ្មួញរកស៊ីឈើខុសច្បាប់នោះ ឈ្មោះ គឹម នី (ហៅនីកាចាញ) បាននាំគ្រឿងចក្ររ និងគៀង បងប្អូនប្រជាពលរដ្ឋអោយចូលទៅក្នុងតំបព្រៃសហគមន៍ពីរកន្លែង ស្ថិតនៅស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីប្រមូលយកឈើទៅលក់ឲអោយឈ្មួញវៀតណាម។ ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើ បានបញ្ជាក់យ៉ាងច្បាស់ថា៖ សកម្មភាពកាប់ឈើដោយខុសច្បាប់នេះ គឺស្ថិតនៅក្បែរភូមិបាដល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយប្រើរថយន្តបាកុង និងអាឡង់កែច្នៃដឹកឈើហ៊ុបមូលទើបតែកាប់បានថ្មីៗស្រស់ៗ ពីដែនព្រៃសហគមន៍ ដោយមានឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយរាប់ម៉ឺនដុល្លារ ទៅអោយប្រធានសហគមន៍ ឈ្មោះ ចំ ស្មើល ដើម្បីបើកដៃអោយមេឈ្មួញឈើទាំងនេះ អាចដឹកនាំគ្រឿង ចក្រ និងកម្មករចូលទៅកាប់ទន្ទ្រានបំផ្លាញព្រៃឈើសហគមន៍ទាំងបំពានច្បាប់ ។ កន្លងមកមេខ្លោងឈ្មួញឈើដ៏ល្បី និងជាអតីតមេភូមិ ឈ្មោះ គឹម នី(ហៅនីកាចាញ) ក៏ធ្លាប់បានជួលកម្មករសម្រុកលួចកាប់ឈើយ៉ាងកក្រើក នៅក្បែរភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់បង្គោល១៤ និង១៥ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ដោយអូសឈើហ៊ុប មូលតាមរថយន្តកែច្នៃ ចូលក្នុងទឹកទន្លេសេសាន រួចរួចបណ្តែតជាក្បូន ដូចហែកឋិន ឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម ប៉ុន្តែ គ្មានមន្ត្រី និងសមត្ថកិច្ចពាក់ពន័្ធរូបណាហ៊ានក្អកជាមួយមេឈ្មួញរូបនេះឡើយ។ ប្រភពដដែល បានបន្ថែមទៀតថា កន្លងមក ឈ្មួញឈើខុសច្បាប់ឈ្មោះ គឹម នី(ហៅនីកាចាញញ) បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតជាទ្រង់ទ្រាយធំ ចេញពីស្រុកអូរជុំ ឆ្លងកាត់ទីរួមក្រុងបាលុង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយដឹកតាមរថយន្តយីឌុប ភ្លៅ៦ ប៉ុន្តែ ជាបន្តបន្ទាប់ទៀតរហូតសព្វថ្ងៃ ឈ្មួញរូបនេះ បានប្តូររូបភាពដឹកជញ្ជូនឈើប្រណីតដោយខុសច្បាប់តាមរថយន្តប្រភេទទេសចរណ៍វិញ ដើម្បីចូលទៅលក់ក្នុងទឹកដីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយមានការឃុបឃិតពីសមត្ថកិច្ច និងអាជ្ញាធរខេត្តរតនគិរី។ ប្រភពបែកធ្លាយពីពលរដ្ឋបានបន្តអោយដឹងទៀតថា៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈខេត្តរតនគិរី ហាក់បីដូចធ្វើមើលមិនឃើញ ឬក៏មានអ្វីមកបាំងភ្នែកបិទត្រចៀកលោកចៅហ្វាយខេត្ត (ដូចពាក្យស្លោក) កន្ទេលធំបន្លំដេក ត្រីងៀតឈ្លាតពង ហើយមើលទៅ បានជាបណ្ដែតបណ្ដោយអោយឈ្មោះមេឈ្មួញដុះស្លែរខាងលើ មុខដ៏ដែលៗ គ្គ្មានការរាងចាល បានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើខុសច្បាប់ក្នុងដែនរបស់ខ្លួនគ្រប់គ្រង ខណៈបទល្មើសកាប់ផ្តួលបំផ្លាញព្រៃឈើ ដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម បានកក្រើកឡើងវិញ នៅពេលថ្មីនេះ។ ក្នុងករណីមេឈ្មួញកាប់ទន្ទ្រានព្រៃឈើខាងលើ ប្រជាពលរដ្ឋ រងចាំមើលថាតើ!ឯកឧត្ដម ថង សាវុន អភិបាលនៃគណៈ អភិបាលខេត្ត និងឯកឧត្តម ថាវ យ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ទើបឡើងមកកាន់ថ្មី ហ៊ានបង្ក្រាបមេឈ្មួញរកស៊ីឈើខុសច្បាប់ ឈ្មោះ នីកាចាញ ដែលឬទេ?។ ពាក់ព័ន្ធប្រភពបែកធ្លាយព័ត៌មានខាងលើនេះនេះ ដែល បងប្អូនប្រជាពលរដ្ឋដែលស្រលាញ់នូវធនធានធម្មជាតិសូមស្នើដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស សូមឯកឧត្តមប្រើនៅកណ្ដាប់ដៃដែកចុះបង្ក្រាបនូវការកាប់បំផ្លាញព្រៃឈើដែលជាសម្បត្តិធម្មជាតិក្នុងខេត្តរតនគិរីនេះផងបាទ៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា