ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កូរ៉េខាងត្បូង ព្រមបង់ថ្លៃការពារបន្ថែមអោយបងធំសហរដ្ឋអាមេរិក! ក្រោយញ្ញាតិជាប់របងកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលឡើងវិញ...!!!
Thu,08 August 2019 (Time 06:36 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 580នាក់)


វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានអោយដឹងថា៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាបងធំបាននិយាយថា៖ កូរ៉េខាងត្បូង បានយល់ព្រមបង់ប្រាក់បន្ថែមអោយសហរដ្ឋអាមេរិក ដើម្បីជួយការពារខ្លួនពីការគំរាមកំហែង ណាមួយដោយលោក គីម របស់កូរ៉េខាងជើង។ ចាប់តំាងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ មក លោក ដូណាល់ ត្រាំ បានស្នើអោយសម្ព័ន្ធមិត្ត ក្នុងនោះរួមមានទាំងទីក្រុងសេអ៊ូល បង្កើនការចំណាយ លើវត្តមានកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង។ ជាក់ស្ដែង កាលពីខែកុម្ភៈកន្លងទៅនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជួយចេញថ្លៃចំណាយអោយកងទ័ពអាមេរិក នៅលើទឹកដីរបស់ខ្លួន។ ម្យ៉ាងវិញទៀត ក្រោមកិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូង បានយល់ព្រមជួយចេញថ្លៃចំណាយ ដល់កងទ័ពអាមេរិក ៩២៣ លានដុល្លារ ក្នុងឆ្នាំ២០១៩ ខណៈឆ្នាំ២០១៨ មានតែ ៨៣០ លានដុល្លារប៉ុណ្ណោះ។ គួរបញ្ជាក់ថា៖ កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង មានប្រមាណ ២៨,៥០០នាក់។ ប៉ុន្តែ គួរអោយកត់សម្គាល់ ការប្រកាសខាងលើរបស់លោក ដូណាល់ ត្រាំ កើតមានឡើង នៅចំពេលភាពតានតឹងនៅលើឧបទ្វីបកូរ៉េផ្ទុះឡើងជាថ្មី បន្ទាប់ពីទីក្រុង ព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ហើយថែមទាំងព្រមានដែលថា៖ នឹងបាញ់សាកល្បងមីស៊ីលបន្ថែម ទៀត ដើម្បីសម្ដែងការជំទាស់ទៅនឹងការធ្វើសមយុទ្ធយោធា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕ បកប្រែដោយៈ ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ KTV បញ្ជូន​អ្នក​លក់គ្រឿងញៀន​តែ១៥​នាក់​ទេទៅ​តុលាការ​! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ខ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
104 នាក់
ម្សិលមិញ :
103 នាក់
សប្តាហ៍នេះ :
1232 នាក់
ខែនេះ :
8222 នាក់
3 ខែនេះ :
36755 នាក់
សរុប :
1405462 នាក់