ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ធុំក្លិនស្អុយបញ្ច្រាស់ខ្យល់ភាយៗ! លោក គង់ សំណាង មេអាវុធហត្ថស្រុកបន្ទាយអំពិល ហ៊ានបើកដៃអោយប្រពន្ធរបស់ខ្លួនរកស៊ីបទល្មើសឈើប្រណិតខុសច្បាប់ជាច្រើនឆ្នាំផង...!!!
Thu,19 September 2019 (Time 05:28 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 883នាក់)


ខេត្តឧត្ដរមានជ័យ៖ បែកធ្លាយរឿងអាស្រូវរបស់លោក គង់ សំណាង មេអាវុធហត្ថស្រុកបន្ទាយអំពិល ជាមេឃ្លោងនៅពីក្រោយខ្នងបទល្មើសឈើប្រណិតខុសច្បាប់ ហ៊ានបើកដៃអោយប្រពន្ធរបស់ខ្លួនរកស៊ីមុខជំនួញឈើប្រណិតខុសច្បាប់រាប់ឆ្នាំផង ចឹងតើបានជាមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចនៅទីនោះមិនហ៊ានបង្រ្កាបសោះ.!។ យោងតាមប្រភព ពីសំណាកប្រជាពលរដ្ឋរស់នៅភូមិកំតើលធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានអោយដឹងថា៖ លោក គង់ សំណាងមេអាវុធហត្ថស្រុកបន្ទាយអំពិល គឺជាមេឃ្លោង កាងបទ ល្មើសឈើខុសច្បាប់ ហ៊ានអោយប្រពន្ធរបស់ខ្លួន រកស៊ីបទល្មើសឈើប្រណិតតាមអំពើចិត្តមិនតែប៉ុណ្ណោះ ដើរគំរាមគំហែងពលរដ្ឋអោយលក់ឈើអោយខ្លួនក្នុងតម្លៃថោកទៀតផង។ ប្រភពចេញពីពលរដ្ឋដ៏ដែលបានបន្តថា៖លោក គង់ សំណាង មេអាវុធហត្ថស្រុកបន្ទាយអំពិល និង ប្រពន្ធបានធ្វើបាបពួកគាត់ច្រើនណាស់ សូម្បីតែដឹកឃ្យូងបន្តិបន្ទួចក៏ចាប់មិនលើកលែងដែរ ថែមទាំងដើរគំរាមគំហែងពលរដ្ឋមួយចំនួន ដែលរកស៊ីមុខរបកាប់ឈើដូបាយទាំងនោះ មិនត្រូវលក់ឈើដែលរកបាន អោយទៅថៅកែ ឬឈ្មួញផ្សេងឡើយ ក្រៅពីប្រពន្ធរបស់លោក បើពុំដូច្នោះទេនឹងត្រូវចាប់យកទាំងអស់។ ប្រភពពីប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើ បានសម្ដែងការហួសចិត្ត និង ខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរមានសម្ថតកិច្ចជំនាញ មន្រ្តីពាក់ពន្ធ័ថា៖ មានភាពលំអៀង ធ្វើបាបតែពួកគាត់ជាជនស្លូតត្រង់ ចំណែក លោក គង់ សំណាង ដែលជាមេប៉េអឹមស្រុកបន្ទាយអំពិលនិងប្រពន្ធវិញ រកស៊ីបទល្មើសតាមអំពើចិត្ត និងជាច្រើនឆ្នាំទៀត បែជាមិនហ៊ានបង្រ្កាបហេតុអ្វីបានជាមកធ្វើបាប និង គាប់សង្កត់តែពួកគាត់អព្ចឹាង ឬ មួយលោក គង់ សំណាងនិងប្រពន្ធជាបក្សតែមួយនឹងអស់លោក ដូចចាស់ពលថា៖ (ឆ្នាំងណា គំរបនិង )។ ពាក់ព័ន្ធនិងករណីបទល្មើសខាងលើនេះ តើ ឯកឧត្ដម ពុទ្ធ សារ៉ាន់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ គិតយ៉ាងចំពោះមន្រ្តីក្រោមឱវាទរបស់ឯកឧត្តម ដែលលោក គង់ សំណាង បានលួចលាក់ផ្សំគំនិតជាមួយប្រពន្ធរបស់ខ្លួន ប្រព្រិត្តបទល្មើសរកស៊ីឈើប្រណិតខុសច្បាប់បែបនេះនោះ។ ជុំវិញករណីខាងលើនេះដែរ ភ្នាក់ងារសារព័ត៌មានយើងខ្ញុំ មិនទាន់អាចសុំការបំភ្លឺពីលោក គង់ សំណាង មេអាវុធហត្ថស្រុកបន្ទាយអំពិល និង ប្រពន្ធរបស់លោកបានទេ ពាក់ពន្ធ័និងរឿងមុខជំនួញបទល្មើសឈើប្រណិតខុសច្បាប់ ដោយមិនស្គាល់លេខទូរស័ព្ទរបស់លោក និង ប្រពន្ធលោក។ ហើយសារព័ត៌មានយើងខ្ញុំ ចុះផ្សាយទៅនេះ រិះគន់ក្នុងន័យស្ថាបនា មិនបានបង្អាប់ បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារពត៌មានយើងខ្ញុំ ស្វាគមន៍ រង់ចាំការបកស្រាយបំភ្លឺពីសាមី រៀងរាល់ម៉ោងធ្វើការ ៕ ដោយៈ លោក ភូ សោភ័ណ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ KTV បញ្ជូន​អ្នក​លក់គ្រឿងញៀន​តែ១៥​នាក់​ទេទៅ​តុលាការ​! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ខ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
697 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
1681 នាក់
ខែនេះ :
8479 នាក់
3 ខែនេះ :
37220 នាក់
សរុប :
1406441 នាក់