ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ភ្លៀងធ្លាក់បីថ្ងៃបីយប់ បង្កអោយសង្កាត់ចំនួន២នៅក្រុងប៉ោយប៉ែត រងជនលិច ជាច្រើនភូមិ ពលរដ្ឋកុំពុងព្រួយបារម្ភ...!!!
Mon,23 September 2019 (Time 11:38 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 958នាក់)


ក្រុងប៉ោយប៉ែត៖ ភ្លៀងធ្លាក់បីថ្ងៃបីយប់ បង្កអោយសង្កាត់ចំនួន២នៅក្រុងប៉ោយប៉ែត រងគ្រោះដោយសារទឹកជនលិចជាច្រើនភូមិ ខណៈនេះពលរដ្ឋកុំពុងព្រួយបារម្ភជាខ្លាំង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ នៅព្រឹកខែឆ្នាំដ៏ដែលនេះ លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកំលាំងអាជ្ញាធរសង្កាត់/ភូមិ/ឃុំ ចុះត្រួតពិនិត្យស្ថានភាពទឹកឡើងនៅក្នុងមូលដ្ឋាន កំពុងរកដំណោះស្រាយ រំដោះទឹកចេញ ដើម្បីកែសម្រួលសដ្ឋានការអោយបានប្រសើឡើងវិញនៅក្នុងក្រុងប៉ោយប៉ែត យើងនេះ។ សូមបញ្ជាក់ផងដែរថា៖ ទឹកលិចចំនួន២សង្កាត់ គឺស្ទើរគ្រប់ទីកន្លែងនៅក្រុងប៉ោយប៉ែតទាំងស្រុងហើយ មានដូចជាៈ ផ្លូវជាតិលេខ៥ សាលារៀន មន្ទីពេទ្យ ផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនភូមិ កំពុងប្រឈមនឹងការលិចទឹក ធ្វើអោយពលរដ្ឋពិបាករស់នៅ ពិបាកធ្វើដំណើរ ចេញទៅប្រកបអាជីវកម្មផ្សេងៗ ជាពិសេស ពិបាកនឹងយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃនៅវត្ត ក្នុងរដូវកាន់បិណ្ឌវេណភ្ជុំនេះខ្លាំង ខណៈ មេឃមិនប្រណីនៅតែភ្លៀងបន្តជារៀងរាល់យប់ថ្ងៃបែបនេះនោះ។ លោក គាត់ ហ៊ុល អភិបាលក្រុងបានប្រាប់ភ្នាក់ងារយើងនៅព្រឹកមិញនេះអោយដឹងថា៖ អាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត គ្រប់ស្ថាប័ន ទាំងកងកម្លាំងប្រដាប់អាវុធទាំងបី កំពុងតែមានការយកចិត្តទុកដាក់ពីបញ្ហាទឹកឡើងដោយសារភ្លៀងធ្លាក់ជាប្រចាំថ្ងៃ នឹងរកវិធានការកាយបងង្ហូទឹកចេញ របានលឿនបំផុត ខណៈផ្ទៃមេឃពពេញទៅទឹកពពកខ្មៅងងឹត។ ហើយលោកក៏សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់ក្រុងប៉ោយប៉ែត និងនៅបណ្ដាស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ សូមមានការប្រុងប្រយ័ត្នខ្ពស់ រៀបចំទុកដាក់ទ្រព្យសម្បត្តិ ជាពិសេសប្រព័ន្ធខ្សែភ្លើង ជះវាងកើតយថាហេតុដោយប្រការណាមួយ ដែលយើងមិននឹកស្មានដល់៕ លោក គាត់ ហ៊ុល អភិបាលក្រុងបញ្ជាក់ថា៖ បញ្ហាគ្រោះទឹកជំនន់នេះ មិនមែនមានតែនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យើងទេ ពោលគឺ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូម្បីតែប្រទេសជិតខាងយើងក៏រងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងខែកញ្ញា ឆ្នាំ២០១៩នេះ ដែល៕ ដោយៈ លោក ឡាយ សុជាតិ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
633 នាក់
ម្សិលមិញ :
743 នាក់
សប្តាហ៍នេះ :
5407 នាក់
ខែនេះ :
11968 នាក់
3 ខែនេះ :
39150 នាក់
សរុប :
1410896 នាក់