ហុងកុង៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានសឹង្ហបុរី Channel News Asia នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៩ នេះបានអោយដឹងថា៖ ក្រុមបាតុករក្រុងហុងកុងនៅព្រឹកថ្ងៃចន្ទនេះ បានបង្កភាពចលាចលជាថ្មី នៅឯស្ថានីយរថភ្លើងក្រោមដី ដ៏មមាញឹកនៅក្នុងទីក្រុង បន្ទាប់ពីបានប៉ះទង្គិចគ្នាដ៏ហិង្សានៅក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ យោងតាមមន្ត្រីប៉ូលិសទីក្រុងហុងកុង ក្រុមបាតុករបានរារាំងមិនឱ្យមានការបិទទ្វាររថភ្លើង ជាហេតុធ្វើឱ្យរថភ្លើងនៅឯស្ថានីយរថភ្លើងក្រោមដី ឡុកហ៊្វូ (Lok Fu MTR) ត្រូវពន្យារពេលចេញដំណើរ ហើយមនុស្សម្នាក់ត្រូវបានចាប់ខ្លួនផងដែរ។ គួរបញ្ជាក់ថា៖ បើទោះជាក្រុមបាតុករអំពាវនាវឱ្យមានការធ្វើបាតុកម្មតវ៉ាជាថ្មី នៅថ្ងៃចន្ទនេះក៏ដោយប៉ុន្តែគេសង្កេតឃើញថា ស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់ជាងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយហាងនានាចាប់ផ្ដើមបើកទ្វារ រថភ្លើងដំណើរការឡើងវិញ រីឯមនុស្សម្នាទាំងឡាយ នៅតែចេញទៅបំពេញការងាររៀងៗខ្លួនដដែល៕ បកប្រែដោយៈ.ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា