ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់! បានឆក់យកជីវិតស្ត្រីម្នាក់ស្លាប់ចោលកូន អាយុ៣ខែ យ៉ាងអាណោចអាធ័ម...!!!
Tue,24 September 2019 (Time 01:07 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 816នាក់)


រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តនិង ម៉ូតូ បណ្តាលអោយស្ត្រីម្នាក់ស្លាប់ ពេលបញ្ជូនទៅសង្រ្គោះ ​ និងរងរបួសធ្ងន់ស្រាល២នាក់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខច្រកចូលរោងចក្រស្រាបៀរកម្ពុជា លើផ្លូវ២១៧ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ គេឃើញមានរថយន្តម៉ាក ហ៊ីណូ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ (ភ្នំពេញ 5A-2821) បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បុកចំពីក្រោយម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ (ភ្នំពេញ 1HG-5411)ដែលកំពុងបើកបរមានគ្នា៣នាក់ ក្នុងទិសដៅស្របទិសគ្នា បណ្តាលអោយស្ត្រីម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល២នាក់។ ប្រភពបន្តថា៖ ភ្លាមៗនោះ អ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត។ ក្រោយពេលកើតហេតុសមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូគោក បានចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចបានអោយថា៖ ជនរងគ្រោះបកបរម៉ូតូមានឈ្មោះ វី ឆវ័ន្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ អ្នករួមដំណើរត្រូវជាប្រពន្ធមានឈ្មោះ គឹម ពេជ្រដាលី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ និង កូនស្រីម្នាក់ឈ្មោះ វី គីមមួយ ភេទស្រី អាយុ៣ខែ។ បច្ចុប្បន្នៈ សមត្ថកិច្ច យករថយន្ត និង ម៉ូតូ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំអោយម្ចាស់រថយន្តចូលខ្លួមកដោះស្រាយគ្នាតាមនីតិវិធី៕ ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
908 នាក់
ម្សិលមិញ :
743 នាក់
សប្តាហ៍នេះ :
5682 នាក់
ខែនេះ :
12243 នាក់
3 ខែនេះ :
39425 នាក់
សរុប :
1411180 នាក់