ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ចោរម្នាក់! គម្រោងចូលលួចមិនបានសម្រេច បន្សល់ទុកម៉ូតូ០១គ្រឿងអោយម្ចាស់ផ្ទះ.!!!
Wed,25 September 2019 (Time 02:02 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1062នាក់)


ក្រុងប៉ោយប៉ែត៖ ចោរម្នាក់ បានជិះម៉ូតូគម្រោងធ្វើសកម្មភាព ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះគេ តែមិនសម្រេច ត្រូវម្ចាស់ផ្ទះដឹងទាន់ បិតសារប៊ូយ៉ុងព្រុច បន្សល់នូវម៉ូតូ ០១គ្រឿង សេរីឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ដែលហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ ស្ថិតចំនុចកែងស្តង់ជ្រូក ក្នុងភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា៖ ដោយមានពលរដ្ឋបានរាយការណ៍មកថា៖ មានករណីជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ មានបំណងចង់ចូលលួចទ្រព្យសម្បត្តិ របស់គាត់ ដោយគាត់បានដឹងខ្លួនទាន់ ជនសង្ស័យនោះ បិតសារប៊ូ យ៉ុងព្រុច រកតែព្រះអាយុ បាត់ស្រមោលឈឹងតែម្តង បន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកហុងដាទ្រីម សេរីឆ្នាំ២០១៥ ដែលមានស្លាកលេខ កណ្តាល1F 4788 ។ បច្ចុប្បន្នៈ ម៉ូតូ០១គ្រឿងរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកមករក្សាទុក៕ ដោយៈ លោក ស៊ុយ វុទ្ធី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
785 នាក់
ម្សិលមិញ :
743 នាក់
សប្តាហ៍នេះ :
5559 នាក់
ខែនេះ :
12120 នាក់
3 ខែនេះ :
39302 នាក់
សរុប :
1411048 នាក់