ខេត្តបាត់ដំបង៖ ដោយយោងតាមមតិណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបង កម្លាំងលោកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ឆ្មក់បង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរបទល្មើស និង ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង០៣ និង ១០ នាទីរសៀល កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិអូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បើយោងប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យ០២នាក់មានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ ខាន់ ខេង ភេទប្រុស អាយុ៥៣ឆ្នាំ។ ទី២-ឈ្មោះ ឃុន សុឃាង ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំងពីរមានទីលំនៅក្នុងឃុំ/ស្រុក/ខាងលើ។ ចំណែកវត្ថុតាង សមត្ថកិច្ចដកហូតបានរួមមាន៖ ១-ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៤កញ្ចប់។ ២-ជញ្ជីងសម្រាប់ថ្លឹងលក់១គ្រឿង។ ៣-ទូរស័ព្ទដៃចំនួនគ្រឿង។ ៤-កាំបិត១ដើម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ន៖ សមត្ថកិច្ចកំពុងបញ្ជូនជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា