លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន ៤០០,០០០ រៀល(បួនសែនរៀល) ក្នុង០១ខែ រយៈពេល៦ខែ..!!!
ស្រុកថ្មពួក៖ បើយោងតាមលិខិត របស់
លោកវរសេនីយ៍ឯក សៅ សារឿន អធិការរដ្ឋាននគរបាលស្រុកថ្មពួក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមគោរពជូន ឯកឧត្តម បណ្ឌិតសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាទីគោរព.!។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតនៃមេរោគកូវីដ-១៩ (COVID-19 ) ខ្ញុំបាទសូមគោរព ចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត បរិច្ចាគប្រាក់បៀវត្ស ផ្ទាល់ខ្លួន ចំនួន ៤០០,០០០រៀល (បួនសែនរៀល) ក្នុង០១ខែ រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនិងជំងឺវីដ-១៩ (COVID-19) ចាប់ពីខែឧសភា ដល់ ខែតុលា ឆ្នាំ២០២០។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូមឯកឧត្តមវេជ្ជបណ្ឌិតសាស្រ្តាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាជ្រាបដោយសេចក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលមេត្តាទទួលនូវសេចក្តីស្រឡាញ់ដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ ថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ប៉ោយប៉ែត ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ហត្ថលេខាៈ វរសេនីយ៍ឯក សៅ សារឿន។
ខ្ញុំបាទ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ និង និពន្ធនាយក និពន្ធនាយករង ព្រមទាំង សហការីនៃអង្គភាព ប៉ោយប៉ែតប៉ុស្តិ៍ រាជធានីខេត្ត សូមគោរពនិងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូន ចំពោះលោកវរសេនីយ៍ឯក សៅ សារឿន
អធិការនគរបាលស្រុកថ្មពួក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ជួយដល់គណៈកម្មការជាតិ ប្រយុទ្ទប្រឆាំងទៅនិងជំងឺកូវីដ-១៩ (COVID-19) ដែលជាការចូលរួមចំណែកមួយជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងមេរោគកូវីដ-១៩ កាយវិការ មនុស្សធម៌ របស់លោកវរសេនីយ៍ឯក អធិការនគរបាលស្រុកថ្មពួក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ខ្ញុំបាទ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ និង និពន្ធនាយក និពន្ធនាយករង ព្រមទាំង សហការីនៃអង្គភាព ប៉ោយប៉ែតប៉ុស្តិ៍ រាជធានីខេត្ត 🙏សូមបួងសួងដល់វត្តុសក្ក័សិទ្ធ នៅក្នុងលោក សូមតាមជួយថែរក្សាដល់លោកវរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលស្រុកថ្មពួក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងភរិយា ព្រមទាំងបុត្រាបុត្រី ចៅប្រុសស្រី សូមជួបតែ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ សូមបានប្រកប ពុទ្ធពរ ទាំងប្រាំប្រការគឺ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🌹♥️♥️♥️♥️♥️🙏 ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com