ក្រុងប៉ោយប៉ែត៖ លោក ស្រិល អ៊ិន ចៅសង្កាត់ផ្សារកណ្តាល និង លោក សែម ណាង មេភូមិប្រជាធម្មកើត ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិនោះ នាំគ្នារិះគន់យ៉ាងចាស់ដៃថា ទាំងមេទាំងកូនចៅនាំគ្នាឈរឱបដៃមើលធ្វើព្រងើយ.? គ្មានចំណាត់ក្នុងការទប់ស្កាត់បរិស្ថាន អនាម័យ និង បណ្តែតបណ្តោយអោយមានជនខិលខូលសង់ផ្ទះរំលោភយកដីចំណីផ្លូវរបស់រដ្ឋ ធ្វើជាសម្បត្តិផ្ទាល់ខ្លួន យ៉ាងអនាធិបតេយ្យ គ្មានវិធានការទប់ស្កាត់ទេ.?។ ជាក់ស្តែង មានប្រជារដ្ឋ១គ្រួសារបានមកសាងសង់ផ្ទះថ្មីៗ ចំនួន២ល្វែង ១ល្វែង រស់នៅ និង១ល្វែងទៀត សម្រាប់ធ្វើឃ្លាំងដាក់គីប (ខោអាវជជុះ) នៅចំនុចមណ្ឌល១០ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយបានរំលោភយកដីចំណីផ្លូវ ជាសម្បត្តិរដ្ឋ យកមកធ្វើជាកម្មសិទ្ឋផ្ទាល់ខ្លួន ដោយពុំមានខ្លាចក្រែងរអារអែងចិត្តដល់អស់លោកជាអាជ្ញាធរ មានសមត្ថកិច្ច បន្តិចសោះឡើយ ។ ប្រភពបន្តថា៖ ម្ចាស់ផ្ទះរូបនោះ ក្រោយពីបាន សាងសង់ផ្ទះរំលោភយកដីចំណីផ្លូវ របស់រដ្ឋ បានដោយរលូនរួចហើយនោះ បានធ្វើឡដុត កំទេច ក្រណាត់ខោអាវជជុះ បង្ហុយផ្សែង ក្លិនមានជាតិពុល ធ្វើអោយប៉ះពាល់ ដល់សុខភាព បងប្អូនប្រជាពលរដ្ឋជិតខាងមួយចំនួនធំ ដោយមិនខ្វល់ពីបញ្ហារងផលប៉ះពាល់ជំងឺផ្លូវដង្ហើមស្រឌៀងនិងជំងឺកូវីដ-១៩ ឬកើតជំងឺផ្សេងៗ។ល។ ដល់ពលរដ្ឋរស់នៅជុំវិញទីនោះទេ.?។ បន្ទាប់មកត្រូវបានប្រជាពលរដ្ឋ រស់នៅជិតខាង មិនអាចទ្រាំ ហិតក្លិន ផ្សែងឈ្ងៀម ដែលមានជាតិពុលនោះបាន ក៏នាំគ្នាសម្រេចចិត្ត ប្តឹងទៅលោក សែម ណាង មេភូមិប្រជាធម្មកើត កាលពីអំឡុងខែកក្កដា កន្លងមក ដើម្បីអោយលោក សែម ណាង ដែលជាមេភូមិប្រជាធម្មកើត មានចំណាត់ ការចុះទៅទប់ស្កាត់ផងដែរ ក៏ប៉ុន្តែ.?គ្មានប្រសិទ្ឋិភាពនោះទេ.! ដោយម្ចាស់ផ្ទះរូបនោះ នៅតែបន្តលួចដុតកំទេចកំណាត់ខោអាវជជុះ(គីប) នោះជារឿយៗដ៏ដែរ.!។ ប្រជាពលរដ្ឋទាំងនោះបន្តថា បន្ទាប់មក គាត់បាន ខលប្រាប់ទៅលោក ស្រិល អ៊ិន ចៅសង្កាត់ផ្សារកណ្តាល បន្ថែមទៀត ដើម្បីអោយជួយដោះស្រាយពីបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងដើម្បីទប់ស្កាត់ពីបញ្ហា ផ្សែងក្លិនឈ្ងៀមបំពុលជុំវិញបរិស្ថាន ដែលធ្វើអោយប៉ះពាល់ដល់សុខភាពជាចំបងរបស់ពួកគាត់ដែលរស់ទីនោះផ្ទាល់.! ក៏ប៉ុន្តែ.? លោក ស្រិល អ៊ិន ចៅសង្កាត់ផ្សារកណ្តាលមិនទាន់មានចំណាត់ការណាមួយនៅឡើយទេ.? រហូតមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ។ ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែង ដែលបុគ្គលនោះ បានដុតកម្ទេចក្រណាត់ខោអាវជជុះ នៅតែបន្តដុតជារឿយៗបែបនេះ ពួកគាត់កំពុងកើតមានការព្រួយបារម្មណ៍ជាខ្លាំងពីបញ្ហារងផលប៉ះពាល់ដល់សុខភាព របស់ពួកគាត់ ពីជំងឺផ្លូវដង្ហើម និងខ្លាចឆ្លងកើតជំងឺផ្សេងៗ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់ខិតខំការពារដល់អាយុជីវិតរបស់ពប្រជាពលរដ្ឋទូទាំងប្រទេសពីជំងឺកូវីដ-១៩។ ជុំវិញករណីដុតកម្ទេចខោអាវជជុះ បង្កផលប៉ះពាល់ដល់បរិស្ថានខាងលើ ប្រជាពលរដ្ឋដែលរស់នៅភូមិប្រជាធម្មកើត សូមសំណូមពរទៅដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សូមមានចំណាត់ការទៅលើលោ សែម ណាង មេភូមិ និង លោក ស្រិល អ៊ិន ដែលជាចៅសង្កាត់ផ្សារកណ្ដាល ដែលនាំគ្នាឈរឱបដៃមើលធ្វើព្រងើយកន្តើយមិនដោះស្រាយជូនប្រជាពលរដ្ឋតាមការទទូចស្នើសុំនោះ.! សូមលោកអភិបាលក្រុងប៉ោយប៉ែត ចាប់សរសៃស្ពឹកស្រពន់ លោកមេភូមិ និង លោកចៅសង្កាត់ផ្សារកណ្ដាលអោយបានស្រួលផងទាន៕ ដោយៈ លោក ឡាយ សុជាតិ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា