អង់គ្លេស៖ ក្លិប បាល់ទាត់ហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែបម្រើ-ប្រយុទ្ធ Thiago Alcantara ពីក្លិប Bayern Munich ក្នុងតម្លៃយ៉ាងតិច ២០លានផោន បូករួមទាំង ៧លានផោន បន្ថែមលើកិច្ចសន្យារយ:ពេល ៤ឆ្នាំ នេះបេីយោងតាមការចេញផ្សាយព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០ នេះ។ Thiago វ័យ ២៩ឆ្នាំ បានចូលរួមជាមួយក្លិបយក្សអាល្លឺម៉ង់ពី FC Barcelona កាលឆ្នាំ២០១៣ និងបានចូលលេងក្នុងជ័យជម្នះចុងក្រោយនៃក្របខណ្ឌ Champions League កាលពីរដូវកាលមុនលើ Paris St-Germain នៃលទ្ធផល ១-០ ផងដែរ។ កីឡាករអេស្ប៉ាញខាងលេីនេះ នឹងពាក់អាវលេខ៦ នៅកីឡាដ្ឋាន Anfield។ Thiago នឹងក្លាយជាកីឡាករទី២ របស់ក្រុមជេីងឯកអង់គ្លេស Liverpool នៅរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Kostas Tsimikas ដែលជាជនជាតិក្រិកនោះ។ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បាននិយាយថា ខ្ញុំមិនអាចបញ្ចប់ការរំពឹងទុកបានទេ ដរាបណាទីផ្សារដោះដូរកីឡាករនៅតែបើកចំហរ,,?៕ ដោយៈ លោក ស៊ុយ វុទ្ធី គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចង្អុរបង្ហាញ ដល់កម្លាំងក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ផ្សារកណ្តាល.!!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ផឹង សុខេន (ហៅ ភន) និងលោកស្រី លាភ គន្ធា បុត្រាបុត្រី បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន ៣៥០០ ដុល្លារ បូករួមនិងថវិកាបានមកពីសប្បុរសជននានា ២ លានរៀល សម្រេចស្តារផ្លូវមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ក្នុងភូមិកៅបី និង ភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សម្ដេចក្រឡាហោម ស ខេង បើកពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បីរាប់ឆ្នាំហើយលោក ចន្ថា មេឈ្មួញខាងរកស៊ីបទល្មើសឈើខុសច្បាប់ អាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់ប្រាក់ចំណូលរបស់ខ្លួននិងបក្សពួក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា