ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបបាន ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ រួមនិងវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកជាង២គីឡូក្រាម.!!!
Fri,04 September 2020 (Time 12:30 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 548នាក់)


ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង១០និង១០នាទី កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឈួន គីមហួត ភេទប្រុស អាយុ៣៧ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិសំរោង ឃុំតាពូង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ដែលបច្ចុប្បរស់នៅភូមិដីក្រហម ឃុំអន្លុងលៀប ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ម្សៅក្រាមពណ៌សថ្លា) ចំនួន០២កញ្ចប់ធំ ស្មើនឹងទម្ងន់២០៦៤ក្រាម (ជាងពីរគីឡូក្រាម) រួមនិងរថយន្ត០១គ្រឿង ម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ប្រផេះខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-3600 និងសម្ភារៈមួយចំនួន ហើយត្រូវបានបញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្ត បន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។ លោកវសេនីយ៍ឯក ជា តារា បានប្រាប់សារព័ត៌មានដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយអនុវត្តវិធានការញុះញង់ ឱ្យលក់ដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រោយពេលសាកសួរចម្លើយ ពីជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានជួញដូរគ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោក តេង សាម៉ៃ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ រួមនិងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមត្រួតពិនិត្យលើវត្ថុតាងគ្រឿងញៀនដែលដកហូតបាន។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដម អភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១០០០$ ដុល្លារសហរដ្ឋអាមេរិក ជាការលើកទឹកចិត្តដល់កងកម្លាំងផងដែរ។ បច្ចុប្បន្ន: ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕ ដោយៈលោក ហ៊ីម ឯល និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
908 នាក់
ម្សិលមិញ :
743 នាក់
សប្តាហ៍នេះ :
5682 នាក់
ខែនេះ :
12243 នាក់
3 ខែនេះ :
39425 នាក់
សរុប :
1411177 នាក់