ប្រទេសថៃ៖ មន្ត្រីសុខាភិបាល ប្រទេសថៃ កំពុងញាប់ដៃញាប់ជើង ស្វែងរកប្រភពចម្លងជំងឺកូវីដ-១៩ ក្រោយបុរសម្នាក់ ត្រូវរកឃើញមានផ្ទុកកូវីដ-១៩ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរឃុំឃាំង។ ករណីឆ្លងថ្មីក្នុងសហគមន៍ថៃថ្មីនេះ កើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍ ដែលវាបានបញ្ចប់កំណត់ត្រា១០០ថ្ងៃ គ្មានករណីឆ្លងថ្មីក្នុងសហគមន៍ ធ្វើអោយរដ្ឋាភិបាល និងពលរដ្ឋថៃ បារម្ភខ្លាំងពីហានិភ័យរលករាតត្បាតទី២។ បុរសរូបនេះ មានមុខរបរជា DJ នៅបារ២កន្លែង មួយក្នុងទីក្រុងបាងកក និងមួយទៀត នៅខេត្តនុនថាបុរី ហើយធ្លាប់បានទៅដើរលេងនៅ Khao San Road កណ្តាលក្រុងបាងកក កាលពីថ្ងៃ១៨ សីហា មុនបញ្ជូនទៅពន្ធនាគារកាលពីថ្ងៃ២៦ សីហា និងរកឃើញឆ្លងកូវីដ-១៩ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ មនុស្ស ៥៨៩ នាក់ ដែលពាក់ព័ន្ធជាមួយបុរសរូបនេះ ចាប់តាំងពីថ្ងៃ១៥ ខែសីហា រហូតដល់រូបគេរកឃើញវិជ្ជមា មាន ៧៨ នាក់ ប្រឈមឆ្លងខ្ពស់ ខណៈ ៥១១ នាក់ មានហានិភ័យឆ្លងកម្រិតទាប ក្នុងនោះអ្នកទោស និងមន្ត្រីពន្ធនាគារ សរុប ៣៦ នាក់ សុទ្ធតែត្រូវគេធ្វើចក្តាឡីស័យ ១៤ថ្ងៃ។ វេជ្ជបណ្ឌិត Kiattiphum Wongrajit អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពផ្លូវចិត្ត ក្រសូងសុខាភិបាលថៃ បញ្ជាក់កាលពីថ្ងៃសុក្រថា ទាំងអ្នកប៉ះពាល់ទាំងអស់ ៥៨៩នាក់ សុទ្ធតែធ្វើតេស្តអវិជ្ជមានទាំងអស់៕ ដោយ: គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ឯកអគ្គរាជទូតអូស្រ្តាលី ជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ នឹងបន្តសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ជាង៥០០០គ្រួសារ ក្នុងករណីរឿងរ៉ាវវិវាទដីធ្លីត្រូវបានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ្ក្ក្កតាមបែបឈ្នះឈ្នះ ហើយបច្ចុប្បន្នសិល្បៈនៃការដោះស្រាយបែបនេះនៅតែជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កិច្ចប្រជុំការងារក្រុងប៉ោយប៉ែត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជា មានតម្លៃជាសាកល (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកវរៈសេនីយ៍ ឈឿន ប៊ុនថា អធិការរងនគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះអន្តរាគមន៍ និងសម្រួលចរាចរណ៍ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នានៅម្តុំដើមពោធិ៍លោកយាយម៉ៅ លើផ្លូវជាតិលេខ៥.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា