ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តា កុក និង លោក ផល្លី អាចបើកល្បែងស៊ីសងខុសច្បាប់ក្នុងឃុំព្រែកប្រសព្វ បានដោយរលូននាសម័យកូវីដ សង្ស័យចេះមន្តអាគមសន្តំចិត្តសមត្ថកិច្ចមូលដ្ឋាន.!!!
Sat,09 October 2021 (Time 03:52 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 503នាក់)


ខេត្តក្រចេះ៖ បើយោងប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិកំពែង និង ភូមិរជ្រៃ បានអោយដឹងថា សព្វថ្ងៃមានទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងដែលមានបុគ្គលឈ្មោះ តា កុក ជាមេអាប៉ោងដ៏ល្បី និង ឈ្មោះ ផល្លី ជាដង្ខៅឧកញ្ញាល្បែងសុីសងធំជាងគេ អាចបើកស្វាគមន៍អោយអ្នកញៀនល្បែងចូលទៅលេង អាប៉ោង បញ្ជល់មាន់ បៀ ជារៀងរាល់ថ្ងៃខែបានដោយរលូននាសម័យកូវីដ-១៩ ក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សង្ស័យ តា កុក និង លោក ផល្លីចេះមន្តអាគមសន្តំចិត្តសមត្ថកិច្ចមូលដ្ឋានហើយមើលទៅ ទើបបានជាលោក កាក់ មាស មន្ត្រីប៉ូលិសប្រចាំការនៅស្នាក់ការបណ្ដោះអាសន្ន ផ្សារកំពែង និង លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ មិនដែលឃើញបង្ក្រាប។ ប្រភពបន្តអោយដឹងថា៖ សព្វថ្ងៃបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំព្រែកប្រសព្វ កំពុងមានការព្រួយបារម្ភអំពីសុវត្ថិភាពប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះថា ក្នុងឃុំនេះ ពោពេញទៅដោយបនល្បែងសុីសងដ៏ធំទាំងពីរកន្លែង មានដូចជា៖ ១-ទីតាំងបនល្បែងនៅនឹងផ្ទះប្រជាពលរដ្ឋឈ្មោះ ធី ក្នុងភូមិអូរជ្រៃ ដែលមានមេអាប៉ោងឈ្មោះ តា កុក ជាប្រធាន។ ២-ទីតាំងបនល្បែង គឺធ្វើការលេងចល័ត កន្លែងទី១ នៅផ្លូវ ថ្នល់ទទឹង កន្លែងទី២ នៅជិតទូលចាម ស្ថិតក្នុងភូមិកំពែង ខាងក្រោយប៉ុស្តិ៍នគរបាលរបស់ លោក កាក់ មាស កន្លែងទី៣ នៅក្នុងភូមិអូរជ្រៃ ទីតាំងខាងលើនេះ គឺក្រុមអ្នកញៀនលេងល្បែងកំពុងប្រមូលផ្តុំគ្នាចូលលេងភ្នាល់ដាក់ប្រាក់បានយ៉ាងមានក្តីសុខ។ ប្រភពបានអោយដឹងទៀតថា៖ កាលពីពេលកន្លងទៅ មានហេតុការណ៍ ចោរចូលគាស់ផ្ទះអាជីវករ ដែលលក់ដូរ នៅទល់មុខ និងប៉ុស្តិ៍ប៉ូលីស នេះតែម្ដង ហើយក៏ឧស្សាហ៍បាត់ម៉ូតូស៊េរីថ្មីៗជាច្រើនគ្រឿង ផងដែរ តែពុំដែលឃើញសមត្ថកិច្ចនគរបាលប្រចាំការនៅផ្សារកំពែង ធ្វើការបង្ក្រាបបានម្ដងណាឡើយ។ ប្រជាពលរដ្ឋលោកសំណូមពរដល់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និង លោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ មេត្តាចាត់កម្លាំងក្រោមឱវាទ ចុះទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនេះផង ដើម្បីសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទាំងអស់ និងចូលរួមអនុវត្តន៍នូវបទបញ្ជាភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទីតាំងល្បែង តា កុក និងលោក ផល្លី នៅក្នុងទឹកដីភូមិកំពែង ភូមិអូរជ្រៃ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ជុំវិញល្បែងស៊ីសងខាងលើ អង្គភាពយើងខ្ញុំ ចុះផ្សាយទៅនេះ ក្នុងន័យស្ថាបនា មិនបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលមួយណាឡើយ បើសាមីខ្លួនដែលពាក់ព័ន្ធគិតថាព័ត៌មានមួយនេះ មិនសុក្រិត និងមិនយុត្តិធម៌សម្រាប់ខ្លួន អង្គភាពយើងខ្ញុំរងចាំបកស្រាយបំភ្លឺររៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធដែលមានលេខទូរស័ព្ទទំនាក់ទំនងពីរខ្សែ៖☎️Tell.092190098/0886606773៕

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ KTV បញ្ជូន​អ្នក​លក់គ្រឿងញៀន​តែ១៥​នាក់​ទេទៅ​តុលាការ​! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ខ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
131 នាក់
សប្តាហ៍នេះ :
892 នាក់
ខែនេះ :
7801 នាក់
3 ខែនេះ :
36484 នាក់
សរុប :
1405513 នាក់