ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើ លោក ភាជ ភាវ អាងខ្នងបង្អែកធំប៉ុណ្ណា? ទើបហ៊ានឈូសឆាយទន្រានដីព្រៃលិចទឹក យកធ្វើកម្មសិទ្ធិជិត២០ហិកតា នៅចំណុចខាងត្បូងត្រពាំងដូនក្តាន់ ស្រុកជីក្រែង.!!!
Tue,30 November 2021 (Time 01:29 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 649នាក់)


ស្រុកជីក្រែង៖ ថ្មីៗនេះ បើយោងប្រភពច្បាស់ការមួយ បានអោយដឹងថា៖ ដីព្រៃលិចទឹក ក្នុងតំបន់ ០៣ នៃបឹងទន្លេសាប ឋិតនៅចំណុចខាងត្បូងត្រពាំងដូនក្តាន់ ខាងជើងត្រពាំងដងហាក់ ក្នុងភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប កំពុងរង់ការវិនាស ដោយសារមានបុគ្គលឈ្មោះ ភាជ ភាវ កំពុងធ្វើសកម្មភាពឈូសឆាយទន្រ្ទានដីជិត២០ហិកតា យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយ ដោយមិនរំខានដល់លោក ជុំ សុភាព នាយសង្កាត់ជលផលកំពង់ក្តី ជាពិសេស លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង មិនចុះដឹកនាំសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ធ្វើការ បង្ការ ទប់ស្កាត់ និង បង្ក្រាបនោះទេ សង្ស័យត្រូវថ្នាំសន្តំ ពីឈ្មួញ ឬបុគ្គលឈ្មោះ ភាជ ភាវ ហើយទេដឹង ទើបបានជាលោកទាំងពីររក្សាភាពស្ងៀមស្ងាត់បានជាង០៣ឆ្នាំនេះ។ បើយោងប្រភពពីប្រជាពលរដ្ឋរស់នៅ កំពង់ក្តីស្រុកជីក្រែង បានអោយដឹងថា អស់រយ:ពេលជាង០៣ឆ្នាំ មកហើយ ដែលតំបន់ដីព្រៃលិចទឹក នៃបឹងទន្លេសាបខាងលើ ត្រូវបានបុគ្គល ឈ្មោះ ភាជ ភាវ ទន្រ្ទានឈូសឆាយ យកម្តងបន្តិចៗ ដែលរហូតមកដល់ពេលនេះ មានទំហំប្រមាណជា២០ហិកតា។ ដោយឈ្មោះ ភាជ ភាវ នេះ បានសំអាងថា ដីព្រៃលិចទឹកនេះ ជាដីកេរ្តិ៍ដូនតា តាំងពីសម័យសង្គមរាស្ត្រនិយម។ ប្រភពពីប្រជាពលរដ្ឋបានបន្តអោយដឹងថា៖ ក្នុងករណីជនកំហូចដែលហ៊ានទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋខាងលើ ត្រូវបានលោកស្រី សែន សុផល មេឃុំឫស្សីលក ធ្លាប់បានហៅលោក ភាជ ភាវ មកអប់រំ មួយលើកជាពីរលើកផងដែរ,,,,តែបុគ្គលឈ្មោះ ភាជ ភាវ មិនព្រមស្ដាប់ ហើយនិយាយបញ្ច្រាសមកវិញថា ដីទីនោះ គឺជាដីកេរ្តិ៍មរតក របស់ដូនតាខ្លួនតាំងពីសម័យរាស្ត្រនិយម មកម្ល៉េះ។ ប្រភពបន្ថែមថា លោកស្រី មេឃុំឫស្សីលក ក៏ ធ្លាប់អញ្ជើញ ប្រជាពលរដ្ឋមួយចំនួន មកប្រជុំ និង អប់រំ ហាមមិនអោយប្រជាពលរដ្ឋណាម្នាក់ ចូលទៅទន្រ្ទានឈូសឆាយ កាប់ឆ្ការយកដីព្រៃលិចទឹកទាំងនោះបន្តទៀតទេ ព្រោះជាសម្បត្តិរដ្ឋ។ ដោយឡែក មហាជនគ្រប់មជ្ឈដ្ឋាន នៅតែសង្កេតឃើញថា លោក ភាជ ភាវ នៅតែបន្តធ្វើសកម្មភាពទន្ទ្រានយកដីនោះ ជារឿយៗនិងបានបង្កបង្កើនផល ផងដែរ។ គួររំលឹកផងដែរថា៖ កាលពីថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ បើយោងតាមរយៈ​សារពិសេស​របស់សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជា​អោយ​មន្រ្តីក្រោមឱវាទ អនុវត្តន៍​ច្បាប់​អោយបានតឹងរឹងចំពោះមន្ត្រី​ ឬ​ ប្រជាពលរដ្ឋ​ណា ដែលមានការ​ពាក់​ពព័ន្ធឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក ជុំវិញ​បឹងទន្លេសាប​ មកកាន់កាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់​នោះ ត្រូវតែដកហូតមកធ្វើជាសម្បត្ដិរដ្ឋវិញជាបន្ទាន់។ ជុំវិញនៃការចុះផ្សាយ ពាក់ព័ន្ធករណីខាងលើ សារព័ត៌មាន យើងខ្ញុំមិនអាចសុំការបំភ្លឺពី លោក ភាជ ភាវ ដែលឈ្មួញ និង លោក ជុំ សុភាព នាយសង្កាត់ជលផលកំពង់ក្តី ជាពិសេស លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ ហើយសារព័ត៌មានយើងខ្ញុំនិងរងចាំបកស្រាយពីសាមីខ្លួន រៀងរាល់ម៉ោងធ្វើការ៕ ដោយ: គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
622 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5530 នាក់
ខែនេះ :
18751 នាក់
3 ខែនេះ :
70649 នាក់
សរុប :
1558818 នាក់