ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អបអសាទរ! អ្នកពាក់ព័ន្ធជិតស្និទ្ធ និងប្រយ៉ោល ១០២ នាក់ ព្រឹត្តិការណ៍១០មីនា នៅក្នុងសណ្ឋាគារអន្តរជាតិ V9 និង សណ្ឋាគាប៉ារ៉ាម៉ា២ ធ្វើតេស្តជាលើកទី២ អវិជ្ជមានកូវីដ-១៩ ទាំងអស់នៅក្រុងប៉ោយប៉ែត.!!!
Fri,26 March 2021 (Time 02:47 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 558នាក់)


ក្រុងប៉ោយប៉ែត៖ ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ សហការជាមួយ មន្ត្រីជំនាញ សុខាភិបាល កងកម្លាំងសមត្ថកិច្ចចម្រុះ ជួសមុខអោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើសន្និសិតកាសែត ស្ដីពី ព្រឹត្តិការណ៍ថ្ងៃទី ១០ មីនា អ្នកពាក់ព័ន្ធជិតស្និទ្ធ និងប្រយ៉ោល បូកសរុប ១០២ នាក់ នៅក្នុងសណ្ឋាគារអន្តរជាតិ V9 និង សណ្ឋាគាប៉ារ៉ាម៉ា២ ដែលបានធ្វើចត្តាឡីសក័ ១៤ ថ្ងៃរួចមក និងបានធ្វើតេស្តពិនិត្យសំណាកជាលើកទី២ ជាលទ្ធផល អវិជ្ជមានកូវីដ-១៩ ទាំងអស់ នៅក្រុងប៉ោយប៉ែត។ សូមបញ្ជាក់ថា៖ ការធ្វើសន្និសិតកាសែតនេះប្រារព្ធធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១២ កើត ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្នុងសណ្ឋាគារអន្តរជាតិ V9 និង សណ្ឋាគាប៉ារ៉ាម៉ា២ ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ជួសមុខអោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានវត្តមានអញ្ជើញចូលរួមមានដូចជា៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត.លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងខេត្តទទួលផែនអន្តោប្រវេសន៍.លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តទទួលបន្ទុកផែនព្រហ្មទណ្ឌ.លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធអហ្ថក្រុងប៉ោយប៉ែត.លោកវរសេនីយ៍ទោ បោន សីហា អធិការរងក្រុងប៉ោយប៉ែតទទួលផ្នែកសន្តិសុខផ្ទៃក្នុង.លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត.មន្ត្រីសុខាភិបាល. ក្រុមការងាររដ្ឋបាលសាលាក្រុង រួមនឹងអាជ្ញាធរមូលដ្ឋាន សង្កាត់ ចូលរួមផងដែរ។ ឯកឧត្តម ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា៖ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ថ្ងៃទី ១០ មីនា នៅក្នុងក្រុងប៉ោយប៉ែត ដែលមានចំនួនច្រើនរហូតទៅដល់ ១០២ នាក់ ក្នុងសណ្ឋាគារអន្តរជាតិ V9 និង សណ្ឋាគាប៉ារ៉ាម៉ា២ នោះសម្រាប់ជនជាតិខ្មែរ អាជ្ញាធរមានសមត្ថកិច្ច អនុញ្ញាតអោយពួកគាត់ វិលត្រឡប់ទៅលំនៅដ្ឋានវិញនៅថ្ងៃនេះផងដែរ។ ឯកឧត្តម បានអោយដឹងទៀតថា៖ សម្រាប់់ជនបរទេស វិញ ខាងសមត្ថកិច្ចបានពិនិត្យមើល ឯកសារពាក់ព័ន្ធ បើជនបរទេស មានឯកសារត្រឹមត្រូវស្របច្បាប់ គឺអាជ្ញាធរ អនុញ្ញាតអោយមានសេរីភាពវិញ។ តែបើជនបរទេសរូបណា មានភាពមិនប្រក្រតី ចំពោះរឿងឯកសារ {ខុសច្បាប់} ខាងអាជ្ញាធរយើងនិងប្រគល់ជូនទៅខាងមន្ត្រីផ្នែកអន្តោប្រវេសន៍ធ្វើតាមផ្លូវច្បាប់៕ ដោយ: លោក ហ៊ីម ឯល ទីព្រឹក្សា គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ KTV បញ្ជូន​អ្នក​លក់គ្រឿងញៀន​តែ១៥​នាក់​ទេទៅ​តុលាការ​! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
767 នាក់
ម្សិលមិញ :
1079 នាក់
សប្តាហ៍នេះ :
4106 នាក់
ខែនេះ :
10894 នាក់
3 ខែនេះ :
38640 នាក់
សរុប :
1409361 នាក់