ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានរឿងដ៏ល្បីទៀតហើយ.! ស្ងាត់ៗមានជនកំហូចមួយក្រុម ទៅដាក់គ្រឿងចក្រឈូសឆាយកាប់ឆ្ការទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់អភិរក្ស ធ្វើជាកម្មសិទ្ធិ តែត្រូវបានកំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះបង្ក្រាប.!!!
Mon,17 May 2021 (Time 08:27 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 527នាក់)


ខេត្តបន្ទាយមានជ័យ៖ ស្ងាត់ៗស្រាប់តែមានជនកំហូចមួយក្រុម នាំគ្នាទៅដាក់គ្រឿងចក្រឈូសឆាយកាប់ឆ្ការទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់អភិរក្ស យកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន តែត្រូវបាន កំលាំងអាវុធហត្ថចុះបង្ក្រាប ទាន់ពេលវេលា តាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរ:ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាអោយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អមនិងកម្លាំង អាវុធហត្ថស្រុក មង្គលបូរី ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការដ្ឋាន ព្រមទាំងសហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល ខេត្តបន្ទាយមានជ័យ បានចុះដល់ទីតាំងទន្ទ្រាន និងធ្វើការឃាត់ខ្លួន បានមនុស្សចំនួន ៨ នាក់ នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអោយសារព័ត៌មានយើងដឹងថា៖ ជនកំហូចទី១-ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុស អាយុ ៤៩ឆ្នាំ ជាមេការ ។ ទី២-ឈ្មោះ ឯក ឈី រ៉ា ភេទប្រុស អាយុ​ ៣២ឆ្នាំ មុខរបរ អ្នកកាសែត ។ ទី៣-ឈ្មោះ ទូច ចាន់ណេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកអេសស្កា។ ទី៤-ឈ្មោះ នឿន ណុច ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកអេសស្កា ។ ទី៥-ឈ្មោះ មក់ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកអេសស្កា។ ទី៦-ឈ្មោះ សាវ គឹមឈឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកគោយន្តច្នៃដឹកដី ។ ទី៧-ឈ្មោះ ឡា សំណាង ភេទប្រុស​ អាយុ ២៩ឆ្នាំ មុខរបរ បើកឡានដឹកដី ។ ទី៨-ឈ្មោះហៀង គិមហេង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ លក់ឥវ៉ាន់អនឡាញ។ ក្នុងនោះកំលាំងអាវុធហត្ថបានដកហូតសម្ភារៈវត្ថុតាងមកឈូសឆាយរួមមាន៖ -១ត្រាក់ទ័រ១​គ្រឿង ម៉ាកគូបូត ។ -២គោយន្ត ៣​គ្រឿង ម៉ាកគូបូតា ។ -៣រថយន្តច្នៃបែនដឹកដី១​គ្រឿង ។ -៤រថយន្តដឹកដី ១​គ្រឿង ។ -៥អេសស្កាកាយដី៣​គ្រឿង ។ -៦កាណូត ស្មាច់ ៨​គ្រឿង ។ -៧ក្បូនមានដំបូលចំនួន៨ គ្រឿង ,។ -៨ម៉ាស៊ីនកាណូត ១៦ គ្រឿង។ -៩ម៉ាស៊ីនបូមខ្យល់១គ្រឿង..។ -១០ម៉ូតូ៣ គ្រឿង ។ -១១ម៉ូតូកង់បី passapp១​គ្រឿង។ -១២ទូរស័ព្ទ ៧ គ្រឿង និងសម្ភារ:មួយចំនួន។ លោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានអោយដឹងដែរថា៖ ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរចម្លើយ។ ជនសង្ស័យ ចំនួន៧នាក់ បានឆ្លើយសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើកអេសស្កា និងបើករថយន្តដឹកដីអោុគេប៉ុណ្ណោះ! ដោយឡែកឈ្មោះ ហៀង គិមហេង បានឆ្លើយសារភាពថា រូបគេនិងប្ដីរបស់គេឈ្មោះ គិម សុធារ៉ាន់ ពិតជាបានទិញដីស្រែ ពីប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួនសរុបប្រហែល១៧ហិកតា ហើយប្ដីរបស់ គាត់ពិតជាបានអោយគេឈូសឆាយ និងលើកផ្លូវលើដីនោះ ក្នុងគោលបំណងធ្វើគម្រោងពុះដីល្វែងលក់ពិតប្រាកដមែន ។ លោកបន្តអោយដឹងថា៖ ដោយផ្អែកលើការស៊ើបអង្កេតឃើញថាដីដែលឈ្មោះ ហៀង គិមហេង និងប្ដីឈ្មោះ គិម សុធារ៉ាន់ ទិញពីប្រជាពលរដ្ឋនៅទីតាំងខាងលើ គឺជាដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង៨នាក់ខាងលើពិតជាមានការជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឈូសឆាយ កាយដី ចាក់ធ្វើផ្លូវ នៅចំណុចរហាលធំ ពិតប្រាកដមែន។ ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត បន្ទាយមានជ័យ ចាត់ការតាមនីតិវិធី នៅព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ចំណែកវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាបណ្ដោះអាសន្នចាំដោះស្រាយនៅពេលក្រោយបន្ត៕ ដោយ: លោក វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1971 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6879 នាក់
ខែនេះ :
20100 នាក់
3 ខែនេះ :
71998 នាក់
សរុប :
1560167 នាក់