ថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើល្បីដូចជាគេនិយាយតៗគ្នាម៉ែនទេ.?ថា ក្រុមហ៊ុនពុះដីល្វែង ចំរើន សុខ លក់ដីល្វែងជូនប្រជាពលរដ្ឋ ដោយពុំមានអាជ្ញាធរភូមិបាលទទួលស្គាល់.!!!
Fri,04 June 2021 (Time 10:03 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 131នាក់)


ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត ថ្មីៗនេះ លឺល្បីតៗគ្នាមកថា៖ក្រុមហ៊ុនពុះដីល្វែង ចំរើន សុខ ពុះល្វែងលក់អោយប្រជាពលរដ្ឋ លើផ្លូវរដ្ឋ និង ជាន់លើដីអ្នកផ្សេង ដែលម្ចាស់កម្មសិទ្ធមានប្លង់រឹងត្រឹមត្រូវ! ទៀតសោទន៍ អាជ្ញាធរភូមិបាលមិនបានទទួលស្គាល់។ សូមបញ្ជាក់៖ ទីតាំងដីល្វែងនេះ ឋិតនៅជិតរោងចក្រ អូរនាង ក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មហាជនជាច្រើន ដែលចង់ទិញយកដីល្វែង ចំរើន សុខ នោះ ក៏កំពុងតែនាំគ្នាពិចារណាថាតើ! បើវាជាការពិត ដូចពាក្យចចាមរាមនិយាយ តៗ គ្នាម៉ែននោះ! តើប្រជាពលរដ្ឋប៉ុន្មាននាក់ទៅណ៎.! ដែលរងគ្រោះ អស់ប្រាក់ មិនបានដីមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន តើមាសប្រាក់ដែលខំរកសន្សំទុក ដែលជាញ៉ើសឈាម ខំរកទុកដើម្បគសាងអនាគតគ្រួសារ តើអ្នកងណាជាទទួលខុសត្រូវចំពោះរឿងនេះ.? បើលឺល្បីតាមគ្នីគ្នាថា សូម្បីតែអាជ្ញាធរភូមិបាល ក៏មិនហ៊ានទទួលស្គាល់ និងចុះហត្ថលេខា ប្រថាប់ត្រា ទទួលស្គាល់ទេ.?។ ពាក់ព័ន្ធនិងបញ្ហារឿង ក្រុមហ៊ុនពុះដីល្វែង ចំរើន សុខ នេះដែរ មានបុគ្គលម្នាក់ឈ្មោះ ហ៊ាន ស៊ីណា បានអះអាងថា៖ រូបគេគឺជាប្រធានសាខាគ្រប់គ្រងទីផ្សារអោយក្រុមហ៊ុន ពុះដីល្វែងនោះ។ លោកបានប្រាប់ថា ករណីនេះធ្លាប់មានពាក្យចចាមរាមដែរ តែវាមិនមែនជាការពិត ដូចដែរលឺគេថានោះទេ?។ ជុំវិញនៃពាក្យចចាមរាមខាងលើ ពិត ឬ មិនពិតនោះ? សារព័ត៌មានយើងខ្ញុំ រងចាំអគ្គនាយកក្រុមហ៊ុន ពុះដីល្វែងលក់ ចំរើន សុខ បកស្រាយនៅពេលក្រោយ ដើម្បីអោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អស់មុនទិលសង្ស័យ។ ប្រជាពលរដ្ឋ សូមសំណូមពរទៅដល់ លោកប្រធានមន្ត្រី សូរិយាដី ខេត្តបន្ទាយមានជ័យ និង អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ សូមមេត្តា ជួយអន្ដរាគមន៍ ដាក់កម្លាំងចុះធ្វើការស៊ើបអង្កេត ក្នុងរឿងខាងលើនេះ អោយបានស៊ីជម្រៅផងចុះ បើសិនដូចគេថាម៉ែន! តើប្រជាពលរដ្ឋ ដែលជាអ្នកខាតបង់ជាច្រើននាក់ អោយរំពឹងអ្នកណា? បើជ្រុលលង់ខ្លួនទិញដីនេះទៅហើយ.?។ សារព័ត៌មានយើងខ្ញុំ ចុះផ្សាយទៅនេះរិះគន់ក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិច បុគ្គល អោយរើសអើងឡើយ ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ បើសាម៉ីខ្លួន គិនថា ការចុះផ្សាយនេះ មិនមានភាពសុក្រឹត្យ និង មិនយុត្តិធម៌ សារព័ត៌មានយើងខ្ញុំរងចាំធ្វើការផ្សាយបំភ្លឺឡើងវិញ រៀងរាល់ម៉ោងធ្វើការផ្សាយ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖Tell.092190098/0886606773៕ ដោយៈ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

រន្ធត់ណាស់! នារី៣នាក់ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត និង ម៉ូតូ នៅស្រុកត្បូងឃ្មុំ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងហាងកាហ្វេមួយកន្លែងតាមដីការបស់តុលាការពាក់ព័ន្ធបណ្តឹងឆបោកប្រាក់ ១០ ម៉ឺនដុល្លារ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ! លោកផ្កាយ១ គង់ ព្រី អាងខ្លួនមានអំណាច បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូច ក្នុងស្រុកពួក ដាក់គ្រឿងចក្រ វ៉ៃកម្ទេចព្រៃលិចទឹកទន្ទ្រានយកដីជាង១៦ហិតា យកដីធ្វើជាកម្មសិទ្ធិ ដីក្នុងតំបន់ទំនប់ ៧៨ ស្ថិតក្នុងឃុំល្វា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ! លោក នូ និច ប្រធានច្រកដូនរ័ត្ន កំពុងតែនាំគ្នាជិះសេះលែងដៃ.! បើកដៃអោយឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទធ្យូង ចេញទៅវៀតណាម ជារៀងរាល់ថ្ងៃយប់ បានដោយរលូន ជាថ្នូរមិនបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ! ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបានខេត្តសៀមរាប ដាក់អធិការកិច្ច ចុះស៊ើបអង្កេត រឿងការដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងស្រុកជីក្រែង អោយបានស៊ីជម្រៅផងទាន.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
302 នាក់
សប្តាហ៍នេះ :
1745 នាក់
ខែនេះ :
16167 នាក់
3 ខែនេះ :
50863 នាក់
សរុប :
768958 នាក់