ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុសស្រីចំនួន៧នាក់ នោះមានប្រុស១នាក់ នាំគ្នាលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា នៅចំណុចផ្លូវ ឧកញ្ញា សំផាន់ណារិទ្ធិ ស្ថិតភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ តែត្រូវកម្លាំងចម្រុះហការចុះល្បាត ឃាត់ខ្លួនបាន នៅវេលាម៉ោង១យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានអោយដឹងថា៖ លោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងចម្រុះចុះល្បាត ២៤ម៉ោង លើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនអោយចូលទៅក្នុងសហគមន៍ ស្រាប់តែប្រទះឃើញជនជាតិថៃប្រុសស្រី៧នាក់ កំពុងនាំគ្នាលួចឆ្លងដែនចូលប្រទេសកម្ពុជា ទើបកម្លាំងចម្រុះ ធ្វើឃាត់ខ្លួនភ្លាមៗ។ លោកឧត្តមសេនីយ៍ទោបន្តថា៖ ដើម្បីជាសវាងការឆ្លងរីកដាល់ជម្ងឺកូវីដ-១៩ និងដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ថ្មីហៅ(ដែលតា)សំដៅការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន បន្ថែមលើវិធានការការទប់ស្កាត់និងគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ប្រភេទដែលតាថ្មីនេះ ជនជាតិថៃទាំង៧នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រូពេទ្យជួរមុខ យកណាក ទៅវិភាគ ដើម្បីរកប្រភេទជម្ងឺ(ដែលតាថ្មី) នៅមន្ទីរពិសោធន៍ ហើយយកទៅចត្តាឡីស័កអោយបានគ្រប់ចំនួន២១ថ្ងៃពេញ ពេលចប់ហើយ ត្រូវបញ្ជូនទៅអោយមន្ត្រីជំនាញចាត់ការទៅតាមនិតិវិធី៕ ដោយៈ លោក រឿន សុខា ចំនួនការ
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា