ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ.១៩ ដូលទី៣ ជូនដល់គ្រួសារកងរាជអាវុធហត្ថទូទាំងខេត្តបន្ទាយមានជ័យ ទាំងអស់សរុបចំនួន ៧៧៥ នាក់ ដោយមានការចូលរួមពិនិត្យចាក់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានប្រាប់អ្នកយកព័ត៌មានអោយដឹងថា៖ ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដូសទី៣ ប្រភេទ(Astrazeneca) នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកវរសេនីយ៍ត្រី បោន ប៊ិន បានបន្តទៀតថា៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់គ្រួសារកងរាជអាវុធហត្ថទូទាំងខេត្តបន្ទាយមានជ័យ ដែលមានចំនួនសរុប ៧៧៥ នាក់ នេះ គឺដើម្បីធានាបានសុខ សុវត្ថិភាព ជូនពួកគាត់ ដែលកំពុងរស់នៅតាមសហគមន៍ ហើយមុន និង ចាក់វ៉ាក់សាំងដូសទី៣ នេះ ត្រូវយកភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ អោយបានគ្រប់គ្នាផងដែរ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលបាននឹងកំពុងដំណើរការចាក់វ៉ាក់សាំង{អាស្ត្រាហ្សេនីកា} ដែលជាដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ រួចហើយ។ លោកបានបញ្ជាក់បន្ថែមទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញផែនការផ្តល់វ៉ាក់សាំងចាក់ជូនក្រុមគ្រួសារអាវុធហត្ថនេះជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនពួកគាត់។ ក្នុងនោះលោក បោន ប៊ិន បានមានប្រសាសន៍ផ្ដាំផ្ញើដល់ក្រុមគ្រួសារកងរាជអាវុធហត្ថទាំងអស់ ក្រោយពីបានចាក់វ៉ាក់សាំងដូសទី៣ រួចហើយ ធ្វើយ៉ាងណាក៏ត្រូវតែអនុវត្តន៍អោយបានត្រឹមត្រូវតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ (៣ការពារ ៣កុំ ផងដែរ)៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា