ខេត្តបន្ទាយមានជ័យ៖ បើយោងប្រភពច្បាស់ការពីប្រជាពលរដ្ឋ និង សមត្ថកិច្ចនគរបាលការពារព្រំដែនគោក វរសេនាតូចលេខ ៨០៧ បានអោយដឹងថា៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានមន្ត្រីគយចល័តតំបន់ ៥ បានបេីកថយន្ត Lexus RX 350 ពណ៌ស ពាក់ស្លាកលេខ 2AU-6806 ភ្នំពេញ តាមប្រដេញ ម៉ូតូ មួយគ្រឿង មាកស្កុបពី ( Scoopy ) អត់ស្លាកលេខ សង្ស័យម៉ូតូឡើងមកតាមច្រករបៀង អត់បង់ពន្ធនាំចូល បើកដោយបុរសម្នាក់ ទើបក្លាយទៅជាការបង្កហេតុ បើកបុកគៀរ អោយបុរសម្នាក់ បាក់ជើងខាងឆ្វេងម្ខាង នៅចំណុចលើផ្លូវជាតិលេខ ៥៨ អូរកំបុត ភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយពេលហេតុ ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួន ធ្វើការចុះផ្សាយព្រោងព្រាត ពាក់ព័ន្ធ រិះគន់ រឿងមន្ត្រីគយក្រោមឱវាទ លោក ឈួន សោភា មេគយចល័តតំបន់៥ ផងដែរ។ បន្ទាប់ពីរមានការចុះផ្សាយនៅលើបណ្ដាញ សង្គម ហ្វេសប៊ុក និង គេហទំព័រ TV ONLINE រួចមក ស្រាប់តែបែកធ្លាយ ចេញពីផ្ទៃក្នុងថា លោក ឈួន សោភា បង្ខំចិត្តសម្របសម្រួល ជាមួយក្រុមគ្រួសារជនរង គ្រោះ ដោយលោកជូនប្រាក់ (៥០០០ដុល្លារ ប្រាំពាន់ដុល្លារ) សម្រាប់ថ្លៃសម្រាក់ព្យាបាលជើងដែលរងរបួស ដើម្បីបញ្ចប់រឿង និង ដើម្បីបន្សាបព័ត៌មាន ដ៏ក្តៅគគុក មួយនេះផងដែរ។ ទន្ទឹមនឹងនោះ ក៏មានគណនេយ្យ ហ្វេសប៊ុក ឈ្មោះ Bong Long Svay បានបង្ហោះរូបថតគ្រោះថ្នាក់បាក់ជេីង ដោយសរសេរថា ហេតុអ្វីយកជីវិតខ្ញុំមកលេងសេីច ម្ល៉េះ ? ចំណែក ហ្វេសប៊ុកឈ្មោះ Chhin Roth Barca បានសរសេរថា សូមលោកពូ ផែង វណ្ណៈ និង អ្នកសារព័ត៌មានជួយផង គយខេត្តបន្ទាយមានជ័យ។ សារព័ត៌មានជាច្រើននៅខេត្តបន្ទាយមានជ័យ ត្រូវបានគេបិទព័ត៌មានករណីនេះ។ ចំណែកជនរងគ្រោះដែលបង្ហោះព័ត៌មាន និងរូបថតរងគ្រោះ ក៏បានលប់ចេញវិញផងដែរ។ ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក ឈួន សោភា បានទេ ដោយខល់មិនចូល ហើយអង្គភាពយើងខ្ញុំ រងចាំបកស្រាយបំភ្លឺឡើងវិញពីលោក រៀងរាល់ម៉ោងធ្វើការ។ ពាក់ព័ន្ធរឿងអាស្រូវរបស់លោក ឈួន សោភាប្រធានគយចល័តតំបន់៥ មិនដឹងមានខ្សែបង្អែករឹងមាំធំប៉ុណ្ណានោះទ? ដែលប៉ុន្មានខែមុន ត្រូវបានថ្នាក់ក្រសួង យករូបលោកទៅអោយអង្គុយ អាន ការសែត លេងៗ។ គួររំលឹកថា៖ បើទោះបីជា លោក ឈួន សោភា ត្រូវបានថ្នាក់ដឹកនាំក្រសួង យកទៅស្តីបន្ទោសក៏ពិតមែន ក៏ប៉ុន្តែ? លោកក៏នៅតែអាចរក្សាតំណែងរបស់ខ្លួនបានដដែល៕ ដោយ: លោក រឿន សុខា អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា