ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បើករថយន្តយ៉ាងម៉េច.! បុកផ្ទះពលរដ្ឋ បង្កការភ្ញាក់ផ្អើលទាំងព្រលឹម នៅក្រុងប៉ោយប៉ែត និងបណ្ដាលខូចទ្រព្យសម្បត្តិម្ចាស់ផ្ទះមួយចំនួន.!!!
Sat,17 December 2022 (Time 06:27 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 234នាក់)


ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ បុរសវ័យក្មេងម្នាក់ បើកបររថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រ៉េចង្កូត ជ្រុលទៅបុកចូលផ្ទះពលរដ្ឋលក់ចាប់ហួយ មួយកន្លែង នៅក្បែរស្តង់ជ្រូក លើដងផ្លូវបេតុង វត្តថ្មី ស្ថិតនៅក្នុងភូមិ ប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលទាំងព្រលឹម កាលពីវេលាម៉ោង០៥ និង ១០ នាទី ព្រឹក។ បើយោងប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុ គេឃើញបុរសវ័យក្មេងម្នាក់ បើករថយន្ត ម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2-BA-0175 បើកបរទិសដៅពីជើងទៅ ទិសខាង ត្បូង ស្រាប់តែ រ៉េចង្កូត ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ តែមិនបណ្តាលអោយអ្នកណាម្នាក់រងរបួសនោះទេ ចំណែកទ្រព្យសម្បត្តិម្ចាស់ផ្ទះខូចខាតមួយចំនួន។ ប្រភពបន្តអោយដឹងថា៖ ក្រោយកើតហេត ឃើញមាន កម្លាំងសមត្ថកិច្ច នគរបាលក្រុងប៉ោយប៉ែត ផ្នែកចរាចរណ៍ ផ្លូវគោក ចុះមក សម្រួល និង វាសវែង នាំយកអ្នកបើកបរ ព្រមទាំង រថយន្ត ទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ដោយឡែក បើតាមលើកឡើង មតិ ពីមហាជន ដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានលើកឡើងថា "សង្ស័យអ្នកបើកបរ រថយន្ត នោះ ស្រវឹង រឺទើបចេញពី ក្លិប" ចឹងទេសូមសំណូមទៅដល់លោកនាយផ្នែកចរាចរណ៍ ក្រុង ពិនិត្យ ជាតិស្រវឹង ផង នឹង ដាក់ទោស ផាកពិន័យ ទៅតាមផ្លូវច្បាប់ ដើម្បីអោយរាងចាល និងដើម្បីកុំអោយប្រជាពលរដ្ឋដែលមានរថយន្ត យកគំរូតាម៕ អត្ថបទដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារ ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីឧបត្ថម្ភគាំទ្រដល់បេសកកម្មរុករកឧទ្ធម្ភាគចក្រដែលបានបាត់.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដូវភ្លៀងធ្លាក់ជោកជាំ បង្កអោយផ្លូវមួយខ្សែរងការខូចខាត់ ប្រជាពលរដ្ឋលំបាកធ្វើដំណើតឆ្លងកាត់ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន នាំយកគ្រឿងចក្រ៦ទៅ៧គ្រឿង ឈូសឆាយសម្រួលផ្លូវនេះឡើងវិញ!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សូ សុធាន អនុប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ជាតំណាងលោក កែ សួន សុភាព នាំយកទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រគេនដល់ព្រះសង្ឃនៅវត្តសមាធិគិរីខ្លែងពណ៌ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង និងលោក ហ៊ន សុផាត ប្រធាន ស.ស.យ.ក. ស្រុកមេសាង ព្រមទាំងក្រុមការងារ បាននាំយកទៀនព្រះវស្សា និងទេយ្យទានរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
166 នាក់
ម្សិលមិញ :
275 នាក់
សប្តាហ៍នេះ :
1995 នាក់
ខែនេះ :
14018 នាក់
3 ខែនេះ :
43500 នាក់
សរុប :
1455534 នាក់