ខេត្តសៀមរាប៖ តើជាការពិតដូចដែលប្រជាពលរដ្ឋបង្ហើបប្រាប់បណ្តាសារព័ត៌មានអោយដឹងដែលឬទេថា សព្វថ្ងៃនេះ ល្បែងផ្សងសុបិន្ត គឺចាក់កន្ទុយលេខ ឆ្នោត យួន កំពុងលួចបើកដំណើរការជាច្រើនកន្លែង បានយ៉ាងរលូន ដោយមាន មេឆ្នោត យួន ដ៏ធំ រហស្សនាម E12 ហៅ (មេខ្លា) ជាអ្នកមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាបនេះ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដឹងលឺយ៉ាងណាក៏ដោយ ក៏មិនហ៊ានប៉ះពាល់ និងធ្វើការឃាត់ខ្លួនមេឆ្នោតខុសច្បាប់ដ៏មានឥទ្ធិពលម្នាក់នេះនៅឡើយទេ។ ហើយថ្មីៗនេះ មហាជន សង្កេតឃើញថា សារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព បានចុះផ្សាយព្រោងព្រាតពាក់ព័ន្ធទៅល្បែងឆ្នោតយួន ដែលកំពុងលួចបើកលេងយ៉ាងគគ្លើន នៅតាម ផ្ទះ នៅតាមកន្លែង ប្ដូរប្រាក់ និង នៅតាមតូបលក់ចាប់ហួយ នានា នៅច្រើនសង្កាត់ ក្នុងទឹកដី នៃក្រុងសៀមរាប ខេត្តសៀមរាប។ ដោយឡែក បើយោងប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយបណ្តាសារព័ត៌មានដឹងថា៖ ទីតាំងបើកលេងកន់និងចាក់កន្ទុយលេខ ឆ្នោត យួន មានច្រើនកន្លែងរួមមាន៖ ទី១/នៅចំណុចក្នុងផ្សារចាស់ ទល់មុខមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។ ទី២/ ស្ថិតក្នុងភូមិមណ្ឌលមួយ។ ទី៣/នៅផ្ទះយាយព្រួន ស្តិតក្នុងភូមិស្ទឹងថ្មី។ ទី៤/នៅគល់ស្ពានរ៉ោករាក សង្កាត់ស្លក្រាម។ ទី៥/ស្ថិតនៅសង្កាត់គោកចក និងទី៦/នៅផ្ទះចែ ខា ស្ថិតភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ហើយទីតាំងកត់កន្ទុយលេខទាំងនេះ គឺជាកូនកញ្ច្រែង របស់មេឆ្នោត រហស្សនាម E12 ហៅ (មេខ្លា) ដែលកំពុងនាំគ្នាបើកកត់ជារៀងរាល់ ហ៊ានផ្គើនទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោថ្នយ៉ាងគគ្លើន ថែមទាំងមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បង្ក្រាបនោះទេ។ មហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប បាននាំគ្នាខ្សឹបខ្សៀវធ្វើការរិះគន់ នៅតាមហាង កាហ្វេ នានា បានលើកឡើងថា៖ តើលោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប និង លោក ដា ចំរើន អធិការក្រុងសៀមរាប ថាតើលោក បានជ្រាបព័ត៌មាន ឆ្នោត យួន ដែលកំពុងល្បីល្បាញ នៅក្នុងខេត្តលោកគ្រប់គ្រងដែលឬទេ? រឺមួយលោកស្នងការខេត្ត និង លោកអធិការក្រុង បានដឹងដែលហើយ តែមិនហ៊ានប៉ះ មេឆ្នោត ឈ្មោះ ខ្លា ដ៏មានឥទ្ធិពលម្នាក់នេះទេរឺ?។ ប្រជាពលរដ្ឋមានចម្ងល់និងលើកជាសំណួរ តើ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំនុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និង បទបញ្ជាផ្ទៃក្នុងលេខ ០០៦ របស់អគ្គស្នងការនគរបាលជាតិ តើ លោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប អាចយកមកអនុវត្ត អោយមានប្រសិទ្ធភាពបានដែរឬទេ ដើម្បីរក្សា សណ្តាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋ។ គួរំលឹកផងដែរថា៖ កាលពីកន្លងទៅថ្មីៗនេះ បើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ដាស់ទឿនទៅដល់មន្ត្រីក្រោមឱវាទថ្នាក់ជាតិ ត្រូវតែអនុវត្តអោយម៉ឺងម៉ាត់ ចំពោះ មេបនល្បែងគ្រប់ប្រភេទ ទាំងឡាយណា ដែលនៅតែហ៊ានបើកបនល្បែងស៊ីសងខុសច្បាប់ ត្រូវតែបង្ក្រាប និង អោយបិទ អោយខានតែបាន ចំពោះអ្នកចាក់កន្ទុយលេខវិញ គ្រាន់តែយកពួកគាត់ទៅអប់រំបានហើយ គោលដៅដែលត្រូវចាប់គឺមេឆ្នោត ត្រូវចាត់ការតាមច្បាប់។ ប្រជាពលរដ្ឋសូមសំណូមពរ ទៅដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប សូមមេត្តា ដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខេត្ត សហការ ចុុះស៊ើបអង្កេត និងបង្ក្រាបល្បែងឆ្នោត យួន ដែលកំពុងលួចបើកលេង យ៉ាងគគ្លើន ដែលមានមេឆ្នោតម្នាក់ រហស្សនាម E12 ហៅ (មេខ្លា) ដែលបានដាក់ពង្រាយកូនកញ្ច្រែង អោយកត់កន្ទុយលេខ ឡើងអោយខ្លួន នៅតាមបណ្តាមូលដ្ឋាន ឃុំ.សង្កាត់.ស្រុក.ក្រុងនៃខេត្តសៀមរាប អោយបានស៊ីជម្រៅផងទាន់។ ជុំវិញនៃការចុះផ្សាយ ពាក់ព័ន្ធទៅនឹងរឿងល្បែងស៊ីសង ឆ្នោត យួន ខាងលើ សារព័ត៌មានយើងខ្ញុំ ធ្វើការផ្សាយទៅនេះ រិះគន់ក្នុងនៃស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិច អោយបុគ្គលណាម្នាក់ រើសអ៉ើងឡើយ ហើយបើសាម៉ីខ្លួន ដែលជាប់ពាក់ព័ន្ធគិតថា ការចុះផ្សាយមួយនេះ មិនមានភាពសុក្រិត និង យុត្តិធម៌ សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំ រង់ចាំធ្វើការបកស្រាយបំភ្លឺនៅពេលក្រោយ រៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា