ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើលោក ​ណាង ម្ចាស់សង្វៀមជល់​មាន់ និងអាប៉ោង មានឥទ្ធិពលធំជាងលោកអធិការស្រុកបន្ទាយមាសម៉ែនទេ? ទើបបើកលេងបានយ៉ាងរលូននៅក្នុងទឹក​ដីឃុំ​ត្នោត​ចុង​ស្រល់​.!!!
Fri,07 January 2022 (Time 06:04 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 492នាក់)


ខេត្តកំពត៖ មានសេចក្តីរាយការណ៍មកថា សង្វៀនជ​ល់មាន់​ និងអាប៉ោងដ៏​ធំ មួយ​កន្លែង ​បាំង​ដោយរបងស័ង្គសី​ ជារបស់ លោក ណាង ឋិតក្បែប៉ុស្តិ៍រដ្ឋ​បាល​ត្នោត​ចុងស្រល់ ​ស្ថិត​នៅ​ក្នុងភូ​មិ/ឃុំ​ត្នោ​ត ចុងស្រស់ ​ស្រុកបន្ទាយមាស ខេត្ត​កំពត ទើបតែ​សសម្ភោធអោយភ្ញៀវចូលលេ​ងនៅ​ថ្ងៃទី០៧ ​ខែម​ករា ឆ្នាំ២០២២​ ស្វាគមន៍អោយអ្នកញៀនលេ​ងល្បែងចូលទៅលេងយ៉ា​ងគក្រឹក​គ​ក្រេង តែមិន​ទាន់ឃើញ​​មានអា​ជ្ញាធរមានសមត្ថកិច្ចក្នុងមូល​ដ្ឋាន​​ ដឹកនាំកម្លាំង ចុះ​ទៅណែនាំ​ និង​បងបង្កាប នៅឡើយទេ សង្ស័យថា លោក ណាង បានចាយ ឥទ្ធិពលដុល្លារ $.$.$ ជូនអស់ហើយទេដឹងណ៎!។ ប្រភពពីប្រជាពលរដ្ឋបានបន្តអោយដឹងថា ម្ចាស់​ទី​តាំង​ខាង​លើនេះទំន​ងមាន​ខ្នង​បង្អែ​ក​ដ៏រឹង​មាំ​ហើ​យ​មើល​ទៅ បាន​ជាហាន​បើកអោយលេង ដោ​យមិ​នខ្វល់​ពី​ការ​រំខា​នដ​ល់អ្នក​ជិត​ខាងឡើយ​ ហើ​យម្យ៉ាងវិ​ញ​ទៀត​មុននឹ​ង​ចាប់​ផផ្តើមបើកអោយលេ​ង គឺ​មា​នរៀប​ចំ​ធ្វើពីធីសម្ភោធ ដោ​យមាន​ការ​ផឹកស៊ីសប្បា​យស្រេក​ហូរ​កញ្ជ្រៀវគង​រំពងទៀត​ផង។​​ ពាក់ព័ន្ធបញ្ហាខាងលើ​នេះ​ក្រុមអ្នកសា​រព័ត៌មានជាច្រកស្ថាប័ន បាន​ខ​លរា​យ​ការជូន​លោ​កវរ​សេនី​យ៍ទោ នាក់ ​ឌឹម អធិ​ការន​គរ​បាលស្រុកបន្ទាយមា​ស លោកឆ្លើយ​ថា ចាំ​លោក​រាយកា​រណ៍ជូនថ្នាក់​លើ​សិន ដោយ​ឡែក​លោ​ក​ឧត្តមសេនីយ៍​ទោ ម៉ៅ​ ច័ន្ទមធុរិទ្ធ ស្នង​ការនគរ​បាលខេត្តកំពត ខណៈ​ខលចូលហើយ​ក៏ស្រាប់​តែចុចបិត​ទូរស័ព្ទទៅវិញ។​ ជុំវិញ​បញ្ហាខាង​លើនេះ​ប្រជាពល​រដ្ឋបា​នសម្ដែង​កា​រព្រួយបារម្ភ ​និងភ័យ​ខ្លាច កើ​តមានបទ​ល្មើស​ផ្សេងៗដូច​ជា អំពើ​ចោរកម្ម លួច ឆក់ ប្លន់ អំពើ​ហិង្សាក្នុង​គ្រួសារ និងប​ទល្មើស​ជួញ​ដូរនិង​ប្រើ​ប្រាស់​គ្រឿង​ញៀន ជាដើម។ល។ ព្រោះ​មា​នព​លរដ្ឋ​ខ្លះ​ចាញ់​ល្បែង​ ល​ក់អ​ស់ទ្រព្យសម្បត្តិដីធ្លី និ​ងជំ​ពាក់បំ​ណុល​គេ ជុំទិស​ បង្ក​ជាបញ្ហា​អសន្តិសុខ​សង្គមជាដើម ដែល​កើតចេ​ញ​ពីល្បែងស៊ី​សង​ ជាច្រើនប្រភេទ​ទាំងនេះ។ គួររំលឹកផងដែរថា៖ ពាក់ព័ន្ធកា​រលេងល្បែងស៊ីសង​គ្រប់ប្រភេទ ​ថ្នាក់ដឹក​នាំកំពូលៗ ក៏បាន​ចេញប​ទបញ្ជាយ៉ា​ងម៉ើង​ម៉ាត់ហើយដែរ​​​​​​​​​​​​​​​​​អោយមន្ត្រីថ្នាក់​ក្រោមត្រូវ​ទទប់ស្កាត់អោយខានតែ​បាន មិមិនត្រូអោយកើតមា​ន​ឡើយ ដើ​ម្បី​​​​​​​​​​​​អោយស្រ​ប​តាមគោ​​ល​នយោ​បាយភូមិ ឃុំ មា​នសុវត្ថិភា​ព​ទាំង៩ចំណុច របស់​ប្រមុខរាជ​រដ្ឋាភិ​បា​លក​ម្ពុ​ជា​ ដែល​បានដា​ក់ចេញ បើ​សិ​ន​ជា​មាន​ ហើ​យ​គ្មាន​កា​រទប់ស្កា​ត់នៅមូ​លដ្ឋា​ខខ្លួននោះ មន្ត្រីមូលដ្ឋាន​នោះ​ត្រូវទ​ទួល​ខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀត​បើ​យោងតាម​ច្បាប់ស្តីពីការបង្ក្រា​ប់ល្បែងស៊ីសង​ជំពួក១ មាត្រា​១ .​ត្រូវហាមឃា​ត់ជាដាច់ខាតការលេង​ល្បែងស៊ី​សងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែង​ទូទាំង​ព្រះរា​ជា​ណាច​ក្រកម្ពុជា​,ជំពូក៣ មាត្រា៤.ជនណាលេងល្បែងស៊ីសង​ជននោះត្រូវផ្ត​ន្ទាទោស​ពិន័យ​ជាប្រាក់ ឬដាក់គុក។ ក្នុងជំពូកដដែល មាត្រា១១.ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសង​ឬបនល្បែងស៊ីស​ងគ្រប់ប្រភេទ​នៅទីណាក៏ដោយ​ ត្រូវផ្តន្ទាទោសដាក់គុកពី១ឆ្នាំដល់៥ឆ្នាំទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
592 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5500 នាក់
ខែនេះ :
18721 នាក់
3 ខែនេះ :
70619 នាក់
សរុប :
1558788 នាក់