ខេត្តបាត់ដំបង៖ ទីតាំងបើកលេងល្បែងស៊ីសង «ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» ដ៏ធំកំពុងតែបើកដំណើរការលេងបានយ៉ាងរលូន ក្នុងផ្ទះល្វែងគ្មានលេខ ស្ថិត ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅទល់មុខអាហារដ្ឋានម្ហូបខ្មែរ៧៧។ យោងតាមប្រភពព័ត៌មានបានអោយដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះ បានលួចលាក់បើកដំណើរការអោយមាន ល្បែងភ្នាល់ បៀរ ភ្នាល់បាល់ ភ្នាល់មាន់ ដោយមានជនញៀនល្បែងចេញចូលយ៉ាងសស្រាក់សស្រាំរាលថ្ងៃយប់ បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្រុងបាត់ដំបង នាំគ្នាសម្ងំស្ងៀម ដូចជាត្រូវស្នេហ៍ម្ចាស់បនល្បែងនោះហើយ។ ពលរដ្ឋជាច្រើនកំពុងតែរងការភ័យខ្លាចយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងល្បែងស៊ីសងមួយនេះ ព្រោះកាលណាមានបទល្មើសល្បែងស៊ីសង ប្រាកដជាមានបទល្មើស ហិង្សា លួច ឆក់ ប្លន់ កើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន។ ប្រជាពលរដ្ឋដែលរស់នៅក្នុងនិងក្រៅមូលដ្ឋាន ស្នើសុំដល់លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង សូមជួយចេញបទបញ្ជាដល់លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង អោយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា