ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើពិតដែលឬទេ? ថាក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតចេញលិខិតអោយក្រុមហ៊ុន(សាមនខេមរៈអភិវឌ្ឍន៍) ចរាចរណ៍រំសែវជាតិផ្ទុះកាំជ្រួចបាញ់ចាក់ភ្នាល់ដាក់លុយកក្រើកខេត្តឧត្តរមានជ័យ.!!!
Tue,16 August 2022 (Time 12:34 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 318នាក់)


ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋកំពុងនាំគ្នាមានចម្ងល់យ៉ាងខ្លាំង ទៅលើអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានស្រុកខេត្តឧត្តរមានជ័យ រឿងបកស្រាយថា ក្រសួងមហាផ្ទៃដែលសម្រេចចេញលិខិតអនុញ្ញាតអោយក្រុមហ៊ុន(សាមនខេមរៈអភិវឌ្ឍន៍)បើកបនល្បែងបាញ់កាំជ្រួចរំសែវជាតិផ្ទុះ ទៅជាល្បែងចាក់ភ្នាល់ដាក់រាប់ម៉ឺនសែនបាត ដែលល្បែងបាញ់កាំជ្រួចនេះ កំពុងពេញនិយមសម្រាប់ប្រជាជនថៃ តែត្រូវបានអាជ្ញាធរនិងរាជរដ្ឋាបាលនៃប្រទេសថៃហាមឃាត និងមិនអនុញ្ញាតអោយប្រព្រឹត្តបើកលេងឡើយ។ ប្រភពអ្នកលេងល្បែងនេះបានបញ្ជាក់ថា៖ ថ្មីៗនេះ ក្រុមហ៊ុន(សាមនខេមរៈអភិវឌ្ឍន៍) កំពុងនាំចូលសារធាតុ រំសែវជាតិផ្ទុះ ចូលមកបោះទីតាំងជិតច្រកទ្វារអន្តរជាតិជាំ សាងុាំ ស្ថិតនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង យ៉ាងគគ្រឹងគគ្រេង បើកលេងមានក្រុមអ្នកញៀនល្បែងខ្មែរ-ថៃ ច្រើនកុះក ផ្ដុំក្បាលគ្នាសម្រុកចូលទៅចាក់ល្បែងភ្នាល់ដាក់លុយរាប់លានសែនបាត ហើយទីតាំងនេះ មានអាប្រជាការពារភូមិ(សន្តិសុខភូមិ)ទាហ៊ាន ឈជើងតាមព្រំដែន និង ស្ថាប័នសម្ថកិច្ចជួយរក្សាសុខសុវត្ថិភាពដល់ក្រុមហ៊ុនបើកបនល្បែងនេះផងដែរ។ ពលរដ្ឋបានចោទជាសំនួរទៅអាជ្ញាធរមានសម្ថតកិច្ចស្រុកខេត្តឧត្តរមានជ័យ ជាពិសេសទៅដល់ក្រសួងមហាផ្ទៃ តើការដាក់អោយដំណើការល្បែងបាញ់កាំជ្រួចរំសែវជាតិផ្ទុះភ្នាល់ដាក់លុយរាប់លានសែនបាត យ៉ាងសន្ធឹកសន្ធឹបបែបនេះវាទៅជាយ៉ាងណា.?ហើយការចេញលិខិតអនុញ្ញាតអោយក្រុមហ៊ុន៏សាមនខេមរៈអភិវឌ្ឍន៍) បើកអាជីវកម្មល្បែងភ្នាល់ដាក់លុយស្រប់ច្បាប់មួយនេះពិតមែនដែរទាន.!ឫមួយគ្រាន់តែជាខែលការពាររបស់ថ្នាក់ក្រោមដើម្បីបំភ័យបន្លាចដល់ប្រជាពលរដ្ឋ។ ប្រភពពីប្រជាពលរដ្ឋអ្នកស្រែចំការដែលប្រកបរបដាំដំណាំកសិកម្មតាមជើងភ្នំ បានលើកឡើងថាសព្វថ្ងៃនេះ ពួកគាត់មានការភ័យខ្លាចព្រួយបារម្ភជាខ្លាំង ពេលដែលចូលទៅមើលថែដំណាំម្ដងៗ ព្រោះកាំជ្រួចបាញ់ទៅលើអាកាស សំបកកាំជ្រួចផ្កាភ្លើងធ្លាក់ចុះមកដីលឿនដូចព្យុះ បើមិនបានមើលនិងគេចទាន់ទេ ដឹងតែរបួស ស្លាប់ ជាក់ជាមិនខាន។ សូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមេត្តាទានជ្រាប។ ជុំវិញការពាក់ពន្ធ័និងបញ្ហាបាញ់កាំជ្រួចនៅលើខ្នងភ្នំដងរ៉ែក ស្ថិតនៅជិតច្រកទ្វារអន្តរជាតិជាំ សាងុាំ ភូមិឃុំខាងលើ ក្រុមការងារយើងមិនអាចស្វែងរកការទំនាក់ទំនងបកស្រាយបំភ្លឺពីអ្នកគ្រប់គ្រង់ក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍)បាននៅឡើងទេ ព្រោះគ្មានលេខទំនាក់ទំនង។ រីឯ លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិ ជាំ សាងុាំ បានបញ្ជាក់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ថា ពិតជាមានការបើកអោយចូលនិងចាក់ភ្នាក់ដាក់លុយពិតមែន។ ចំណែកលោកឧត្ដមសេនីយ៍ទោ ហ៊ួត សុធីស្នងការនគរបាលខេត្តឧត្ដរមានជ័យក៏បានបញ្ជាក់ដែរថា ល្បែងបាញ់កាំជ្រួចពិតជាមាន ហើយក្រុមហ៊ុនមួយនេះ មានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃ៕ ដោយៈ សួន ចំណាប់ វគ្គ២ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
287 នាក់
ម្សិលមិញ :
908 នាក់
សប្តាហ៍នេះ :
5714 នាក់
ខែនេះ :
12419 នាក់
3 ខែនេះ :
39502 នាក់
សរុប :
1411458 នាក់