ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បានប្រតិកម្ម ទៅលើម្ចាស់​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ថា បើជា​ខ្មែរមិនអាក្រក់​ឈាមខ្មៅ​បែប​នេះ​ឡើយ.!!!
Tue,09 August 2022 (Time 06:05 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 376នាក់)


រាជធានីភ្នំពេញ៖ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​វិទ្យុទាក់ទងនៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ បាន​ធ្វើការ​រិះគន់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ទៅលើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ ថា បើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​នេះ ជា​ជនជាតិ​ខ្មែរ​ ១០០​ ភាគរយ មិន​អ​សីលធម៌ និង​មិនអាក្រក់​ឈាមខ្មៅបែប​នេះ​ឡើយ។ ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ថ្លែង​ថា កុមារ​នេះ ជា​កូន​បុគ្គលិក​របស់​លោក ហើយ​កុមារ​នេះ លួច​ទៅ​ធ្វើ​ជាងសំណង់​ទាំង​ខ្លួនឯងអាយុ​ទើបតែ​១៤​ឆ្នាំ ដោយ​ជីវភាព​គ្រួសារ​ក្រីក្រ ។ ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បន្ត​ថា នាថ្ងៃ​ទី​០៨ ខែសីហា​នេះ ក្មេង​នោះបានជួប​គ្រោះថ្នាក់​ចរាចរណ៍ តាំងពី​ថ្ងៃ​មេឃនៅ​មាន​ពន្លឺ​ថ្ងៃ និង​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ ស្ថិត​នៅ​ផ្លូវ​២១៧ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ជនរង​គ្រោះ​ម្នាក់ក្នុង​ចំណោម​២​នាក់ បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ នៅ​សល់​តែ​កុមារ​ម្នាក់​នេះរង​របួសធ្ងន់ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា។ ប៉ុ​ន្ទែ​មន្ទីរ​ពហុ​ព្យាបាល​នេះ មិន​ព្រម​បញ្ជូន​កុមារ​នោះ​ចេញ​ឡើយដោយសារ​ម្តាយ​ជន​រង​គ្រោះពុំ​មាន​ប្រាក់​បង់គ្រប់​ចំនួន៤២០​ដុល្លារ​អា​មេ​រិ​កតាម​ការ​ចេញ​វិ​ក័យ​បត្រ ម្តាយ​ក្មេង​រង​គ្រោះ​បានសំពះ​អង្វរ​សុំ​បង់ ២០០​ដុល្លារ សិន។ ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បានឱ្យដឹង​ទៀត​ថា ឪពុក​ក្មេង​នោះ​ជា​បុគ្គលិក បើក​គ្រឿងចក្រ​ធ្វើការ​ឱ្យលោក​ដែល​បច្ចុប្បន្ន​ឪពុក​កំពុង​ជាប់​ភារកិច្ចជួយ​ធ្វើ​ប្រឡាយ និង​ធ្វើ​ផ្លូវជូន​ប្រជាជន​នៅ​ឃុំ​ទឹកថ្លា ខេត្តព្រៃវែង ដែល​មិន​គិត​ប្រាក់​សូ​ម្បី​មួយ​រៀល។ ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បានចោទ​ជា​សំណួរ​ថា ឯណា​ទៅ​សីលធម៌​សង្គម ? ដោយសារ​តែ​លុយ ២២០​ដុល្លារ សុខចិត្ត​ទុក​ឱ្យក្មេង​ស្លាប់​ឬ ? លោក​ ឈឿ​ន ប៊ុ​ន​ឆ​ន ទើបតែ​ទទួល​បាន​ព័ត៌មាន ពិតជា​ហួសចិត្ត​នឹង​ម្ចាស់​ពេទ្យ​នោះ​ណាស់តែ​លោក​ជឿ​ថា ប្រហែល​ពួក​គាត់​ជា​កូនកាត់ ពីព្រោះ​បើ​ជនជាតិ​ខ្មែរ​ពិតប្រាកដមិនអាក្រក់​ឈាមខ្មៅ​យ៉ាងនោះ​ទេ។ ម្យ៉ាង​លោកក៏​ឆ្ងល់​នឹង​តម្លៃ​លើ​វិ​ក័យ​បត្រ​នេះ​ផង​ដែរ។ លោក ឈឿ​ន ប៊ុ​ន​ឆ​ន បន្ថែម​ថា អ្នកក្រ​ជួប​ទុក្ខ រង​ចាំតែ​ស្លាប់​ទៅ​… នេះ​ហើយ​ផ្នែក​មួយ​ជា​ដំបៅនៃ​សង្គមយើង​សព្វថ្ងៃ​.. ។ សូម​ជម្រាប​ថា កាលពី​អំឡុង​ឆ្នាំ​២០១៦ លោក ឈឿ​ន ប៊ុ​ន​ឆ​ន ជា​អតីត​អធិការ​ស្រុក​កោះធំ មាន​ស្នាដៃ​ដឹកនាំ​កម្លាំង​ឆ្មក់​បង្ក្រាប​ជនជាតិ​យួន​ចូល​មក​នេសាទ​ខុសច្បាប់កាលនោះ​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​មានការ​គាំទ្រ​យ៉ាង​ខ្លាំង ។ ការ​ខិតខំ​ប្រឹងប្រែង​របស់​លោកត្រូវ​បាន​ថ្នាក់លើ​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទងនៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិរហូត​មក​ដល់​ពេល​នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1130 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6038 នាក់
ខែនេះ :
19259 នាក់
3 ខែនេះ :
71157 នាក់
សរុប :
1559326 នាក់