ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាតួអង្គដ៏សំខាន់និងមានប្រសិទ្ធភាព ដើម្បីពង្រឹងកិច្ចការមូលដ្ឋាន ឱ្យមានភាពរឹងមាំ និងមានស្វ័យភាព
Thu,21 December 2023 (Time 09:28 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 151នាក់)


ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទូទាំងប្រទេស ជាតួអង្គដ៏សំខាន់និងមានប្រសិទ្ធភាព ដើម្បីពង្រឹងកិច្ចការមូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានភាពរឹងមាំ និងមានស្វ័យភាព។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ក្នុងទិសដៅខាងមុខក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀតជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមិនត្រូវទោរទន់ទៅរកភាពឯកតោភាគីនិយមនោះទេ ឬនិយាយមួយបែប “ធ្វើការតែម្នាក់ឯង”។ ត្រូវបើកចំហបណ្តាញទំនាក់ទំនង ពង្រឹងភាពធន់ នៃខ្សែច្រវាក់ការងារ សមត្ថភាពការងារ និងរួមសហការគ្នាទៅវិញទៅមក ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ការគាំទ្រ ដើម្បីពង្រឹង និងពង្រីកវិសាលភាពការងាររបស់ខ្លួន ឱ្យបានទូលំទូលាយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលបានបែងចែកតួនាទីភារកិច្ចរួចហើយនោះ ត្រូវខិតខំយកចិត្តទុកដាក់ចុះជួយដោះស្រាយរាល់បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីឱ្យខេត្តព្រៃវែង កាន់តែរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំដល់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីធានានូវសន្តិសុខជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា រដ្ឋបាលខេត្ត និងក្រុង ស្រុក បន្តចុះធ្វើវេទិកាសាធារណៈ និងចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីក្តាប់ឱ្យបានពីតម្រូវការ សំណូមពរ និងបញ្ហាប្រឈមនានាសម្របសម្រួល កៀរគរគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធពីដៃគូនានា ដើម្បីអភិវឌ្ឍន៍មូលដ្ឋានបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1319 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6227 នាក់
ខែនេះ :
19448 នាក់
3 ខែនេះ :
71346 នាក់
សរុប :
1559515 នាក់