ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! ទីតាំងជល់មាន់មួយកន្លែងកំពុងបើកលេងបានយ៉ាងរលូននៅក្រោយបន្ទាយកងពលតូចថ្មើជើងលេខ៤២ តំបន់អភិវឌ្ឍន៍បន្ទាយខ្វែក សមត្ថកិច្ចថាមិនហ៊ានចូលបង្ក្រាបទេព្រោះអង្គភាពខុសគ្នា....!
Sat,30 December 2023 (Time 01:31 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 206នាក់)


ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងផ្ដល់រូបភាពប៉ុន្មានសន្លឹកមកថា មានទីតាំងជល់មាន់មួយកន្លែងស្ថិតនៅខាងក្រោយបន្ទាយកងពលតូចថ្មើជើងលេខ៤២ តំបន់អភិវឌ្ឍន៍បន្ទាយខ្វែក កំពុងបើកលេងល្បែងជល់មាន់ភ្នាល់ដាក់ប្រាក់ យ៉ាងពពាក់ពពួន ស្រែកហូរកញ្ជ្រៀវទ្រហឹងអើងកង មិនញញើតនិងការចុះបង្ក្រាបរបស់សមត្ថកិច្ចនោះទេ ដោយអាងស្លាកកងពលបន្ទាយខ្វែក ដែលទីតាំងខាងលើនេះស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ ជាក់ស្ដែងនៅថ្ងៃទី២៩ ខែឆ្នាំដដែល ក្រុមសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងបន្ទាយខ្វែកផ្ទាល់ ស្រាប់តែមានទាហានកងពលបន្ទាយខ្វែកមួយនាក់ បានហាមឃាត់ក្រុមសារព័ត៌មានជាច្រើនអង្គភាពមិនអោយបើករថយន្តចូលទៅទីតាំងជល់មាន់នៅខាងក្រោយបន្ទាយខ្វែកនោះទេ តែបើក្រុមអ្នកញៀនលេងល្បែងជល់មាន់ គឺអាចអោយចូលទៅលេងបានដោយសេរី ដោយពុំមានការហាមឃាត់។ នេះសបញ្ជាក់ឲ្យឃើញថា កម្លាំងកងពលតូចថ្មើជើងលេខ៤២ តំបន់អភិវឌ្ឍន៍បន្ទាយខ្វែក បានទទួលលាភសក្ការៈពីម្ចាស់សៃវៀនជល់មាន់ក្រាស់ក្រែលហើយមើលទៅ ទើបបានហ៊ានផ្គើនទៅនិងបទបញ្ជាអនុសាសន៍ គោលការ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចែង។ មិនតែប៉ុណ្ណោះ បញ្ជាអោយកម្លាំងក្រោមឱវាទខ្លួន ចាំរារាំងក្រុមអ្នកសារព័ត៌មានមិនឲ្យចូលទៅថតផ្តិតយករូបភាពថែមទៀតផង។ មួយអន្លើក្រោយមក ក្រុមសារព័ត៌មានបានធ្វើការខលទៅលោកអធិការស្រុកស្រីស្នំ និងគោរពរាយការណ៍ជូនលោកថា មានទីតាំងជល់មាន់មួយកន្លែងកំពុងបើកលេងនៅក្រោយបន្ទាយកងពលតូចថ្មើជើងលេខ៤២ តំបន់អភិវឌ្ឍន៍បន្ទាយខ្វែក លោកបានប្រាប់សារព័ត៌មានវិញថា លោកគ្មានសិទ្ធិដឹកនាំកម្លាំងចុះទៅបង្ក្រាបនៅបរិវេណបន្ទាយនោះបានទេ ដោយក្រោមហេតុផលថា អង្គភាពនិងស្ថាប័នខុសគ្នា អញ្ចឹងសូមអ្នកសារព័ត៌មានធ្វើការទំនាក់ទំនងទៅខាងមេបញ្ជាការកងរាជអាវុធហត្ថស្រុកចុះក្រែងអាចសហការនិងដឹកនាំកម្លាំងចុះបង្ក្រាបបាន។ តែគួរឲ្យសោកស្ដាយដែរ លោកមេបញ្ជាការកងរាវុធហត្ថស្រុកស្រីស្នំ បានបកស្រាយតាមទូរស័ព្ទថា លោកក៏មិនហ៊ានចូលទៅបង្ក្រាបនៅទីតាំងខាងលើនោះបានទេ អញ្ចឹងទេ សូមទាក់ទងទៅលោកអភិបាលស្រុកទៅ ម្យ៉ាងវិញទៀតខ្ញុំកំពុងតែសម្រាកមើលសុខភាពនៅប្រទេថៃពីរបីថ្ងៃ។ បើយោងប្រភពប្រជាពលរដ្ឋដែលរស់នៅជិតតំបន់អភិវឌ្ឍន៍បន្ទាយខ្វែក ស្រុកស្រីស្នំ បានឲ្យដឹងថា៖ សព្វថ្ងៃឃើញមានក្រុមអ្នកលេងជល់មាន់ បើកម៉ូតូនិងរថយន្តស៊េរីទំនើបៗចេញចូលទៅលេងជារៀងរាល់ថ្ងៃ ដោយពុំឃើញមានកម្លាំងកងពលតូចថ្មើជើងលេខ៤២ ហាមឃាត់មិនអោយចូលលេងនោះទេ។ ពាក់ព័ន្ធករណីខាងលើនេះដែរ ក្រុមសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីមេបញ្ជាការកងពលតូចថ្មើជើងលេខ៤២ តំបន់អភិវឌ្ឍន៍បន្ទាយខ្វែកបាននោះទេ ដោយពុំស្គាល់លេខទូរស័ព្ទទំនាក់ទំនងរបស់លោក ហើយអង្គភាពយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ បើសាមីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ការចុះផ្សាយមួយនេះ មិនមានភាព សុក្រិត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ សូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃាតកម្ម នៅក្រុងព្រះសីហនុ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តសារាចរបញ្ឈប់ការផ្សព្វផ្សាយល្បែងសុីសងខុសច្បាប់.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំមន្រ្តីផ្ទេរចូលជាកញ្ចប់ឱ្យត្រឹមត្រូវ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សនិទ្ទេស A ខេត្តព្រៃវែង ជ្រើសរើសជំនាញរៀនឱ្យបានត្រឹមត្រូវ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
122 នាក់
ម្សិលមិញ :
132 នាក់
សប្តាហ៍នេះ :
2790 នាក់
ខែនេះ :
20919 នាក់
3 ខែនេះ :
71975 នាក់
សរុប :
1549702 នាក់