ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ប្រជាពលរដ្ឋ១៨គ្រួសារអតីតយោធិនកាត់រំសាយ(ង៤២) សូមសុំណូមពរទៅដល់សម្តេចតេជោ សើរើ ស.ជ.ណ លេខ០៩ ដែលជារបាយការណ៍ភូតភរបំភ្លៃការពិតរបស់មន្ត្រីសូរិយោដីថ្នាក់ក្រោមធ្វើអោយថ្នាក់ដឹកនាំយល់ច្រឡំ និងសុំអោយអនុវត្ត ស.ជ.ណ លេខ ១៥៧ឡើងវិញដើម្បីប្រជាពលរដ្ឋពួកយើងខ្ញុំបានទទួលភាពយុត្តិធម៌ និងទទួលបានដីអាស្រ័យផលរស់នៅឡើងផងទាន.!!!
ខេត្តបន្ទាយមានជ័យ៖ បើយោងប្រភពពីដំណាងអោយប្រជាពលរដ្ឋទាំង ១៦គ្រួសារ ជាអតីតយោធិនកាត់រំសាយ(ង៤២) ទាំង១៨គ្រួសារ បានអោយសារព័ត៌មានជាច្រើនអង្គភាពដឹងថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២ រសៀល ពួកគាត់ដែលជាម្ចាស់ដីស្រែ និងដីឡូត៍ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ស្រុកអូរជ្រៅ ដែលបច្ចុប្បន្នប្តូរទៅជា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ទើបពួកយើងខ្ញុំបាននាំគ្នាកើតទុក្ខមិនសុខចិត្តលើកគ្នាទៅតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ជាច្រើនលើកមកហើយមកទល់បច្ចុប្បន្ននេះ ដែលពួកយើងខ្ញុំបានឃើញលិខិតមួយដែលមានលេខ ២៤៤៥ / ២២ ល.ស ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានខ្លឹមសារទាំងបំភ្លៃស្នើរឲ្យក្រសួងដែនដីទទួលស្គាល់ការគ្រប់គ្រងរបស់ប្រជាពលរដ្ឋ ១១គ្រួសារ ដែលជាគូទំនាស់លោភដីធ្លីរបស់ប្រជាពលរដ្ឋ១៨គ្រួសារយើងខ្ញុំដែលជាអតីតយោធិនកាត់សាយ(ង៤២)ទៅវិញ។
នៅរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ដំណាងប្រជាពលរដ្ឋបន្តថា ថ្មីៗនេះពួកគាត់ក៏បានឃើញលិខិតមួយទៀតដែលមានលេខ ០៩ ស.ជ.ណ.ដប រាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ ទាំងបំភ្លៃការពិត។ ១-និរាករណ៍លិខិតលេខ ១៥៧ ស.ជ.ណ.ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ របស់ពួកយើងខ្ញុំ។
២-ឯកភាពតាមការជូនយោបល់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យទទួលស្គាល់ការកាន់កាប់ដីជាក់ស្ដែងរបស់ប្រជាពលរដ្ឋចំនួន ១១ គ្រួសារ ទៅវិញ។
៣-ក្រសួងយុត្តិធម៌ត្រូវចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលឈ្មោះ តុន សំអាត។
ប្រជាពលរដ្ឋទាំង១៨គ្រួសារអតីតយោធិនកាត់រំសាយ(ង៤២)បានបន្តឲ្យក្រុមសារព័ត៌មានដឹងទៀតថា នៅថ្ងៃទី០២និងថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ក្រុមគ្រួសារពួកគាត់បានឃើញ គូភាគីទំនាស់ទាំង១១គ្រួសារ បានលួចចាក់ដី និងឈូសឆាយដីនោះដែលដោះស្រាយមិនទាន់ចប់នៅឡើយទេ។ ហើយនៅរសៀលថ្ងៃខែឆ្នាំដដែល ប្រជាពលរដ្ឋទាំង១៨គ្រួសារអតីតយោធិនកាត់រំសាយ(ង៤២) យើងខ្ញុំ បានលើកគ្នាទៅរារាំងមិនឲ្យគ្រឿងចក្រចូលចាក់ដី និងឈូសឆាយបន្តទៀតនោះទេ...ស្រាប់តែមានបុគ្គលម្នាក់បានអះអាងថាខ្លួនជាប្អូនម្ចាស់ដី ហើយបាននិយាយថា ការចាក់ដីនៅលើទីតាំងនេះគឺមានលិខិតអនុញ្ញាតចេញពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីគាំរៀមពួកយើងខ្ញុំ ភ្លាមៗនោះបុគ្គលនោះ បែជាយក សេចក្តីជូនដំណឹង សុំចុះបញ្ជីក្បាលដី ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត និងបំពេញទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីខាងលើ ដែលចុះនៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ដែលមានត្រា និងហត្ថលេខាដោយ: លោក គាត ហ៊ុល។
ប្រជាពលរដ្ឋទាំង១៨គ្រួសារ បាននាំគ្នារៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានយើងខ្ញុំជាច្រើនអង្គភាពទាំងក្តុកក្តួលថា គូភាគីទំនាស់ទាំង១១គ្រួសារ ពិតជាលួចចាក់ដីនៅទីតាំងដែលមានជម្លោះទាំងបំពានពិតប្រាកដមែន ដោយផ្អែកលើលិខិតខាងលើមិនមែនជាលិខិតអនុញ្ញាតឲ្យចាក់ដីនោះទេ។
អាស្រ័យហេតុនេះប្រជាពលរដ្ឋទាំង១៦ គ្រួសារយើងខ្ញុំ ដែលជាអតីតយោធិនកាត់រំសាយ(ង៤២) ទាំង១៨គ្រួសារ សូមប្ដឹងជំទាស់ទាមទារសើរើទៅលើលិខិតលេខ០៩ ស.ជ.ណ.ដប ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ និងសូមស្នើសុំអោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់អនុវត្តឡើងវិញលើ ស.ជ.ណ លេខ ១៥៧ និងជាពិសេសសូមសំណូមពរទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួសារយើងខ្ញុំដែលជាអតីតយោធិនកាត់រំសាយ(ង៤២) ទាំង១៨គ្រួសារ អោយបានទទួលយុត្តិធម៌ និងទទួលបានដីនោះ សម្រាប់អាស្រ័យផលរស់នៅឡើងវិញផងទាន។
ទន្ទឹមជាមួយគ្នានោះដែរ បើយោងតាមការរៀបរាប់ពីតំណាងទាំង១៨គ្រួសារ អតីតយោធិនកាត់រំសាយ(ង៤២) បានរៀបរាប់ប្រវត្តិដីនោះអោយក្រុមសារព័ត៌មានជាច្រើនអង្គភាពបានដឹងជាហូរហែថា ទីតាំងដីខាងលើពួកយើងខ្ញុំបានទទួលតាំងពីឆ្នាំ១៩៩២ តាមសេចក្តីសម្រេចលេខ ១៨៧ /៩២ វ.ធ. ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៩២ សម្រាប់រស់នៅនិងអាស្រ័យផល ធ្វើកម្មសិទ្ធិនិងកាន់កាប់ បង្ករបង្កើនផល... លុះដល់ឆ្នាំ១៩៩៦ ពួកយើងខ្ញុំត្រូវបានបញ្ជូនទៅប្រយុទ្ធជាមួយខ្មែរក្រហមនៅប៉ៃលិន ខេត្តបាត់ដំបង បានតស៊ូ បូជា សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារជាតិនិងប្រជាពលរដ្ឋ...តែពេលត្រឡប់មកវិញក្នុងឆ្នាំ១៩៩៧ ដីស្រែនិងផ្ទះរបស់ពួកយើងខ្ញុំក៏ត្រូវបានមេកងពលលេខ ១២ ឧត្តមសេនីយ៍ត្រី មាស សំអឿន ដែលមកកាន់កាប់ទីតាំងនេះ បានរំលោភយក និងលក់ឲ្យទៅប្រជាពលរដ្ឋផ្សេងទៀតជាបន្តបន្ទាប់។
តំណាងពលរដ្ឋ១៨គ្រួសារបានបន្តអោយដឹង
បន្ទាប់ពីរដ្ឋបាលទទួលអនុសាសន៍រដ្ឋមន្ត្រីក្រសួងដែនដី នាថ្ងៃទី២៣ ខែតុលាឆ្នាំ២០២២ ដែលជាថ្ងៃសម្ដេចតេជោអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ពេលនោះមន្ត្រីថ្នាក់ដឹកនាំក្រសួង ដែនដីអមដំណើរ បានជួបជាមួយអភិបាល និងបានធ្វើការណែនាំបញ្ជាឲ្យអភិបាលខេត្តបន្ទាយមានជ័យ ធ្វើលិខិតទៅក្រសួងដែនដី ដោយត្រូវបំភ្លឺតាមរបាយការណ៍ របស់លោក សួន សូផា ដែលក្រោមការចាត់តាំង លោក ឆាន់ សុផាន និងទទួលស្គាល់ថាដីដែលត្រូវប្រគល់អោយយោធិនយើងខ្ញុំនេះ ជាដីស្របច្បាប់ទៅអោយ ១១គ្រួសារទៅវិញ ដែលផ្ទុយទាំងស្រុងការសម្រេចរបស់រដ្ឋាភិបាលលេខ ១៥៧ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ និង ស.ជ.ណ.លេខ ៣៩៧ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨ ក៏ដូចជារបាយការណ៍ខេត្តខ្លួនឯងផ្សេងៗទៀតគ្រប់ជំនាន់ ផ្ទុយពីរបាយការណ៍ក្រសួងទំនាក់ទំនងរដ្ឋសភា និងអធិការកិច្ច ផ្ទុយពីរបាយការណ៍ អធិការកិច្ចក្រសួងការពារជាតិ ដែលបានស្រាវជ្រាវអស់ជិត ៣០ឆ្នាំកន្លងមកនេះ រួមទាំងស្មារតីអង្គប្រជុំ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ង៉ោ ម៉េងជ្រួន ដែលជាអភិបាលរងខេត្តបន្ទាយមានជ័យ នឹងក្រសួងពាក់ពន្ធ័គ្រប់ស្ថានបណ្ណ័កងកំលាំងគ្រប់ប្រភេទបានរៀបចំចុះអនុវត្ត និងអោមន្ទីរដែនដី ធ្វើកម្មសិទ្ធិឲ្យពួកយើងខ្ញុំ(ពោលគឺ) អ្វីៗត្រូវបានក្រឡាប់ចាក់ លប់ចោលទាំងអស់ បានន័យថា អាក្រក់ទៅជាល្អ ស ទៅជា ខ្មៅ ដែលទាំងការពិតត្រូវធ្វើតាមសំដី បកស្រាយ ត មាត់ អះអាង របស់ជនរត់ការ ឈ្មោះ សុខ ភាព នឹងការចុះធ្វើរបាយការណ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ មានលក្ខណៈខុសប្រក្រតី ក្នុងការចាត់តាំងរបស់លោក ឆាន់ សុផាន អោយលោក សួន សូផា ចុះមកធ្វើរបាយការណ៍នៅផ្ទះ សំ ហុីសេង ដែលជាគូវិវាទដីធ្លី ដើម្បីបំភ្លៃការពិតភូតភរកុហក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងគោលបំណងធ្វើឲ្យរាំងស្ទះការអនុវត្ត ស.ជ.ណ លេខ ១៥៧ បាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រសួងបានប្រជុំជាមួយ ១៨ គ្រួសារយើងខ្ញុំ មិនមានលក្ខណៈរដ្ឋបាលមិនមានសាលាខេត្តចូលរួម មិនមានលិខិតអញ្ជើញ និងមិនមានគូរទំនាស់១១គ្រួសារចូលរួមនោះទេ គឺប្រជុំបែបតក់ក្រហល់ សម្លុតនិងថតរូបភាព ប្រជាពលរដ្ឋទាំង ១៨គ្រួសារយើងខ្ញុំ មានលក្ខណៈលំអៀង ធ្វើអោយប្រជាពលរដ្ឋយើងខ្ញុំមិនអាចទទួលយកបាន នឹងបានដើរចេញពីអង្គប្រជុំ។
មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋទាំង១៨គ្រួសារបានលើកឡើងថា ពួកយើងខ្ញុំឈឺចាប់ណាស់ ដែលបានឃើញលិខិតក្រសួងដែនដីតែងតែចេញលិខិតផ្សេងៗមកទប់ស្កាត់ការអនុវត្ត ស.ជ.ណ. របស់រដ្ឋាភិបាលទាំងពីរលើកគឺ: (៣៩៧ នឹង ១៥៧) ដែលជាគោលបំណងដដែលៗ មកទប់ស្កាត់មិនឲ្យអតីតយោធិន ១៨គ្រួសារយើងខ្ញុំទទួលបានភាពយុតិធម៌ នឹងបានដីនោះមកវិញដើម្បីរស់នៅបង្កបង្កើនផលឡើងវិញនោះទេ៕