គ្រោះធម្មជាតិ យ៉ាងហោចណាស់មនុស្ស៥នាក់ បានរបួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាល បានងាប់ នៅស្រុកពួក ចំនួនបីទីតាំងផ្សេងគ្នា ដែលហេតុការណ៍នេះបានកើតឡើង ខណ:មានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងមានខ្យល់កន្ត្រាក់ ផ្គររន្ទះ រន្ទះបានបាញ់ នៅរសៀល ថ្ងៃអាទិត្យ ម្សិលមិញ ក្នុងភូមិសាស្ត្រ ស្រុកពួក ឃុំមុខប៉ែន និង ឃុំសសរស្ដម្ភ។ របាយការណ៍បានបង្ហាញថា ករណីទី១ : រន្ទះបាញ់នៅចំណុចវាលស្រែរំដេញ ខាងត្បូងភូមិចម្ងាយប្រហែល១០០០ម៉ែត្រ ស្ថិតនៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ណ្ដាលឲ្យរងរបួស ៤នាក់ / និងស្លាប់ ១នាក់ ខណ:ពេលពួកគាត់កំពុងភ្ជួរស្រែព្រោះស្រូវ គឺ: ១.ជនរងគ្រោះឈ្មោះ ពេញ វណ្ណឆារ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ (ស្លាប់) ។ ២.ជនរងគ្រោះឈ្មោះ កែវ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ (របួស)។ ៣.ជនរងគ្រោះឈ្មោះ វ៉ាត មិថុនា ភេទប្រុស អាយុ ៣៣ឆ្នាំ (របួស)។ ៤.ជនរងគ្រោះឈ្មោះ ពេជ្រ សម្បត្តិ ភេទប្រុស អាយុ ៤១ឆ្នាំ (របួស)។ ៥.ជនរងគ្រោះឈ្មោះ ហាន់ ហាយ ភេទប្រុស អាយុ ១៩ឆ្នាំ (របួស) អ្នកទាំង៥នាក់ រស់នៅ ក្នុងភូមិកើតហេតុខាងលើ ជុំគ្នាត្រូវបានសង្រ្គោះ និងកំពុងព្យាបាលនៅមណ្ឌលសុខភាពសសរស្ដម្ភ ២នាក់ , នៅមន្ទីរពេទ្យបង្អែកពួក ស្រុកពួក ១នាក់ និងនាក់របួសស្រាល ឆ្អើរភ្លើងនៅផ្ទះ។ ករណីទី២ : រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែទំនប់៧៨ ស្ថិតក្នុង ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យងាប់សត្វគោធំ ៣ក្បាល (ញី ២ក្បាល/ឈ្មោល ១ក្បាល) ដែលម្ចាស់ចងនៅវាលស្រែ -ម្ចាស់សត្វគោទី១.ឈ្មោះ ជា អាត់ ភេទប្រុស អាយុ ៤៣ឆ្នាំ (គោញី២ក្បាល)។-ទី២.ម្ចាស់សត្វគោឈ្មោះ ហូ ហ៊ាម ភេទស្រី អាយុ ៦៥ឆ្នាំ (គោឈ្មោល១ក្បាល) ជាកសិករ រស់នៅ ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។ ករណីទី៣ : រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែថ្នល់ចាស់ខាងត្បូងភូមិចម្ងាយប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុង ភូមិគោកត្លាត ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យងាប់សត្វគោញីធំ ១ក្បាល ម្ចាសគោឈ្មោះ ធិក ថា ភេទប្រុស អាយុ ៦១ឆ្នាំ ជាកសិករ រស់នៅក្នុង ភូមិ/ឃុំកើតហេតុខាងលើ ខណ:ពេលម្ចាស់ចងនៅវាលស្រែ ហើយម្ចាស់ជ្រកភ្លៀងឆ្ងាយពីសត្វគោ៕
ព័ត៌មានគួរចាប់អារម្មណ៍
Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងប្រតិភូ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា