ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញគោលការណ៍ ២ចំណុចធំៗ ដើម្បីរួមចំណែកធ្វើឲ្យក្រសួងមហាផ្ទៃ មានភាពរឹងមាំ.!!!
Mon,04 September 2023 (Time 05:27 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 100នាក់)


រាជធានីភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក អគ្គនាយករង និងថ្នាក់ប្រធាននាយកដ្ឋាន នាព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សមិទ្ធផលចម្បងៗដែលក្រសួងមហាផ្ទៃ ទទួលបានក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង កន្លងមក និងក្រោមមគ្គទេសក៍សម្ដេចតេជោ ហ៊ុន សែន គឺសុទ្ធតែកើតឡើងពីកម្លាំងរួមទាំងអស់។ ដូច្នេះ ការថែរក្សាសមិទ្ធផលទាំងនេះទៅមុខ ក៏ត្រូវការកម្លាំងរួម។ ដូចគ្នានោះដែរ ការសម្រេចបានសមិទ្ធផលថ្មីៗ ចាប់ពីអាណត្តិនេះទៅមុខ ក៏ត្រូវការកម្លាំងរួម មិនអាចខ្វះថ្នាក់ដឹកនាំរូបណាមួយ មន្ត្រីណាម្នាក់ រាប់ចាប់តាំងពីផ្នែកអនាម័យ និងសន្តិសុខ។ ដើម្បីសម្រេចទិសដៅនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានទទូចដល់គ្រប់តួអង្គពាក់ព័ន្ធក្រោមដំបូលក្រសួងមហាផ្ទៃ អនុវត្តជាប្រចាំនូវគោលការណ៍គ្រឹះ ចំនួន ២ចំណុចធំៗ គឺគោលការណ៍ការងារជាក្រុម និងគោលការណ៍ឋានានុក្រមនិងរបៀបរបបការងាររដ្ឋបាល។ ក្នុងនោះឯកឧត្តមអភិសន្តិបណ្ឌិត បានពន្យល់យ៉ាងដូច្នេះថា៖ ទី១. គោលការណ៍ការងារជាក្រុម គឺយើងទាំងអស់គ្នាត្រូវចាត់ទុកថាជាសមាជិកគ្រួសារក្រសួងមហាផ្ទៃតែមួយ, យើងត្រូវប្រកាន់ខ្ជាប់ទស្សនៈ “រួមគិត រួមធ្វើរួម និងទទួលខុសត្រូវ”, យើងត្រូវរួមសាមគ្គីគ្នាទម្លុះគោលដៅរួមចៀសវាងគិតតែប្រយោជន៍មួយជ្រុងណាមួយ, យើងត្រូវប្រកាន់យកទស្សនៈ “ដើមឈើមួយដើម ទាល់តែខ្ចីដៃគ្នាឱបទើបជុំ”, យើងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ (មេត្តា ករុណ មុទិតា និងឧបេក្ខា) ជារួមយើងប្រកាន់ខ្ជាប់ និងប្រតិបត្តិឱ្យជាប់នូវ “អភិក្រមកុំបី,គួរបី,គប្បី១” រួមមាន ៖ កុំ៣ គឺកុំឈ្លោះគ្នា កុំប៉ែងជើងគ្នា និងកុំច្រណែនគ្នា។ គួរ៣ គឺគួរស្រឡាញ់និងសាមគ្គីគ្នា គួរជ្រោមជ្រែកគ្នា និងគួរសាទរគ្នា។ គប្បី១ គឺគប្បីចាប់ដៃគ្នាឱបដើមឈើមហាផ្ទៃ ឱ្យជុំទើបមានជោគជ័យជានិរន្តន៍។ ទី២. គោលការណ៍ឋានានុក្រម និងរបៀបរបបការងាររដ្ឋបាល គឺបំពេញភារកិច្ចដោយគោរពគ្នាតាមឋានន្តរស័ក្តិនិងតាមមុខតំណែង, បំពេញភារកិច្ចដោយគោរពតាមរចនាសម្ព័ន្ធអង្គភាពចៀសវាងការផ្លោះរំលង, ទាំងការឆ្លងយោបល់ផ្ទាល់មាត់និងជាពិសេសចរន្តលិខិតស្នាមត្រូវតែធ្វើតាមឋានានុក្រម, ជាពិសេស រាល់ការស្នើដំឡើងឋានន្តរស័ក្តិ មុខតំណែង ត្រូវធ្វើតាមឋានានុក្រម ពោលគឺ ត្រូវឆ្លងកាត់អគ្គនាយកដ្ឋានធនធានមនុស្ស ដែលទើបបង្កើតថ្មី, តាមអង្គភាពគួររៀបចំធ្វើគំនូសបំព្រួញការងាររដ្ឋបាល(SOP) តាមឋានានុក្រម ពីទាបទៅខ្ពស់តាមលំដាប់លំដោយហើយអនុវត្តតាមលំហូរតែមួយ ពន្យល់មន្ត្រី និងដាក់តាំងបង្ហាញឱ្យបានមើលឃើញទាំងអស់គ្នា, កំណត់របបប្រជុំតាមអង្គភាពនីមួយៗ ប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំត្រីមាស… ហើយគ្រប់កម្រិត នៃអង្គការចាត់តាំងត្រូវធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងារជាប្រចាំសប្ដាហ៍ ខែ ត្រីមាស…ផងដែរ, គប្បីបែងចែកការងារនិងប្រគល់ភារកិច្ចឱ្យមន្ត្រីចូលរួមបំពេញឱ្យបានគ្រប់ៗគ្នា ដោយអ្នកទទួលភារកិច្ច ចាំបាច់ត្រូវអនុវត្ត ដោយពុំគិតថាការងារនោះ ចូលចិត្ត ឬមិនចូលចិត្តនោះឡើយ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ក្នុងអង្គពិធីទៀតថា “បន្ថែមលើអ្វីដែលខ្ញុំបានលើកឡើងខាងលើ ដើម្បីឱ្យការងារជាក្រុមជោគជ័យ យើងត្រូវមានភាពស្មោះត្រង់ លះបង់ គោរពវិន័យ កុំមើលបំណាំគ្នា កុំប្រចាំគ្នា កុំសង្ស័យគ្នា ចេះអត់ឱនយោគយល់គ្នា ពេលខ្លះក៏ចេះធ្វើថ្លង់ ធ្វើគរ ធ្វើខ្វាក់ខ្លះ តែក៏ត្រូវចេះជួយកែលម្អគ្នា”។ ជាថ្មីម្ដងទៀតឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានលើកឡើងនូវទិសដៅចម្បងៗទាំង ៦ចំណុច ដែលក្រសួងមហាផ្ទៃ ពោលគឺមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវស្រាក់ដៃគ្នាធ្វើឱ្យសម្រេចបាន រួមមាន ៖ ទី១. បញ្ហាគ្រឿងញៀន ទី២. បញ្ហាចរាចរណ៍ ទី៣. បញ្ហាចោរកម្មនិងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ទី៤. បញ្ហាក្រុមក្មេងទំនើង ទី៥. បញ្ហាជួញដូរមនុស្សគ្រប់ប្រភេទ និងទី៦. បញ្ហាតាមបណ្ដោយព្រំដែនទាំងគោគនិងទឹក។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ដែរថា ខ្ញុំសូមបញ្ជាក់ជូនដោយស្មោះថា ខ្ញុំមកទីនេះ ពុំមែនមកដើម្បីដាក់សម្ពាធណាមួយលើមន្ត្រី ទាំងផ្នែកស៊ីវិល នគរបាល និងពន្ធនាគារនោះទេ។ វត្តមានរបស់ខ្ញុំ ដើម្បីរួមគ្នាជាមួយមន្ត្រីទាំងអស់ ក្នុងទិសដៅជិះទូកតែមួយ ធ្វើឱ្យក្រសួងមហាផ្ទៃ កាន់តែមានកិត្យានុភាព រីកចម្រើន និងរឹងមាំ បានជាឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
102 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5688 នាក់
ខែនេះ :
21150 នាក់
3 ខែនេះ :
49592 នាក់
សរុប :
1313203 នាក់