ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ សូមជម្រាបជូន ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៥ មានអាខោនហ្វេសបុក Poipet Town BMC បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក មានខ្លឹម សារថា “កន្លែងដូរលុយធារិនដីថ្មី ចោរប្លន់អត់មានអ្នកជួយយប់មិញ” ។ បន្ទាប់ពីទទួលព័ត៌មានបាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទៅដល់កន្លែងហាងប្តូរប្រាក់ឈ្មោះ៖ សុធារិន ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានជួបម្ចាស់ហាងផ្ទាល់ គឺពុំមានករណីចោរប្លន់ ដូចអា ខោនហ្វេសបុក Poipet Town BMC បានបង្ហោះផ្សាយនោះទេ ។ អាស្រ័យហេតុនេះ៖ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងស្នើដល់ម្ចាស់អាខោនហ្វេសបុក Poipet Town BMC ធ្វើការលុបចេញ និងកែតម្រូវឡើងវិញ បើមិន ដូច្នេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនឹងធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងចាត់ការតាម នីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រមុខក្រសួងមហាផ្ទៃ ដាស់តឿនមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ប្រញាប់ដកខ្លួន បើមិនចង់ក្លាយជាសាច់ស្អុយ! (ប៉ោយប៉ែតប៉ុស្តិ៍)
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកការបង្ក្រាបករណីគ្រឿងញៀន ក្បែរបឋមសិក្សាជម្ពូវ័ន ជាសកម្មភាពគំរូ និងលើកទឹកចិត្តខ្ពស់! (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)
អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា! (ប៉ោយប៉ែតប៉ុស្តិ៍)
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បើកវគ្គសិក្ខាសាលាលើប្រធានបទសំខាន់ ចំនួន ៣ នៅខេត្តបាត់ដំបង (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា