ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ សាលប្រជុំសាលាខេត្ត បានរៀបចំពិធី ប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង ឯកឧត្តមអភសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អង្គភាពទាំង៣ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរង អភិបាល ក្រុង ស្រុក មេឃុំ ចៅ សង្កាត់ និងសមាជិកសមាជិកានៃអង្គពិធីទាំងមូល រាប់រយនាក់បានចូលរួម។ លោក អ៊ួង ចន្ទី ប្រធាននាយកដ្ឋានបុគ្គលិក មន្ត្រី រាជការស៊ីវិល និងមន្តីពន្ធនាគារនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានអានអនុក្រឹត្យ របស់រាជរដ្ឋភិបាលកម្ពុជា លេខ: ១៦.អនុ ក ភ ត ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសតែងតាំង លោក ឃូ ពៅ ចូលកាន់មុខ តំណែង ជាអភិបាល រងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃប្រកាសអនុក្រឹត្យនេះតទៅ។ លោក ឃូ ពៅ ក្រោយពេលបានប្រកាស អនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តថ្មី រួចមក បានឡើងប្តេជ្ញាចិត្តថា និងខិតខំបំរើការងារក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលខេត្ត គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ។ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ លោក ឃូ ពៅ ដែលបានខិតខំបំរើជាតិ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកបានល្អ ហើយត្រូវ បន្តសហការគ្នាក្នុងការអភិវឌ្ឍន៍ខេត្តឲ្យ មានការរីកចម្រើនបន្ត ឯកឧត្តមបានជម្រុញដល់អភិបាលរងខេត្ត ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខ ទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តឲ្យកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀតស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត និង ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ក្នុងនោះលោក បានសូមណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត អោយទទួលបានជោគជ័យ បន្តថែមទៀត៕ ដោយ: នី រស្មី អ្នកយកព័ត៌មានប៉ោយប៉ែតប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកការបង្ក្រាបករណីគ្រឿងញៀន ក្បែរបឋមសិក្សាជម្ពូវ័ន ជាសកម្មភាពគំរូ និងលើកទឹកចិត្តខ្ពស់! (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)
អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា! (ប៉ោយប៉ែតប៉ុស្តិ៍)
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បើកវគ្គសិក្ខាសាលាលើប្រធានបទសំខាន់ ចំនួន ៣ នៅខេត្តបាត់ដំបង (ប៉ោយប៉ែតប៉ុស្តិ៍)
លោក ឃូ ពៅ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា