ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ!
Fri,07 February 2025 (Time 06:21 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 80នាក់)


សម្ពោធដាក់ឱ្យដំណើរការក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងយាងនិមន្តប្រោះព្រំពរជ័យបន្ថែមពីសម្ដេចព្រះព្រហ្មរតមុនី ពិន សែម កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន នៅខេត្តសៀមរាប បានផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ចំនួន ២ ១៧០នាក់។ បើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចំនួននេះមិនទាន់រាប់បញ្ចូល ពលរដ្ឋជាច្រើននាក់ទៀត ដែលបានបំពេញនីតិវិធីរួចរាល់ និងកំពុងរង់ចាំទទួលសេវា។ បើតាមលោកបណ្ឌិត ទូច សុឃៈ ទីស្នាក់ការធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាប ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណ របស់សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្ដេចធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ យកចិត្តទុកដាក់រិះរកមធ្យោបាយថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល និងប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប មានទីតាំងស្ថិតនៅជាន់ទី២ ផ្សារទំនើប The Heritage Walk ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការផ្តល់សេវាលិខិតឆ្លងដែននៅខេត្តសៀមរាបនេះ មានគោលបំណងបង្ខិតសេវានោះឱ្យកាន់តែកៀកប្រជាពលរដ្ឋ។ ឯកឧត្តមបញ្ជាក់ថា ពលរដ្ឋខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តផ្សេងៗទៀត អាចមកស្នើសុំសេវានៅសៀមរាបបាន ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤រសៀល។ សម្រាប់ថ្ងៃច័ន្ទ និងថ្ងៃអង្គារ មន្ត្រីជំនាញ នឹងបើកទ្វារទីស្នាក់ការនេះសម្រាប់តែផ្ដល់ព័ត៌មាន និងបើកលិខិតឆ្លងដែនជូនអ្នកមកទទួលសេវាតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងធ្វើលិខិតឆ្លងដែនធម្មតា ដែលកំពុងអនុវត្តមាន ចំនួន ៦ រួមមាន៖ នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន ២ សែនសុខ ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បើកវគ្គសិក្ខាសាលាលើប្រធានបទសំខាន់ ចំនួន ៣ នៅខេត្តបាត់ដំបង (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឃូ ពៅ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហា​ផ្ទៃ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងជល់មាន់មួយកន្លែង នៅស្រុកពួក ឃាត់មនុស្សបាន០៩នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
309 នាក់
ម្សិលមិញ :
697 នាក់
សប្តាហ៍នេះ :
7245 នាក់
ខែនេះ :
25306 នាក់
3 ខែនេះ :
83919 នាក់
សរុប :
1634549 នាក់