ខេត្តសៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នានានៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ (ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី)ខណៈពិធីនេះបានធ្វើឡើងនៅទីតាំងនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ណែនាំឲ្យរៀបចំព្រឹត្តិការណ៍ (សង្ក្រាន្ដ)នៅតាមបណ្ដារាជធានី-ខេត្ត ដោយបន្ថែមទៅលើការរៀបចំព្រឹត្តិការណ៍ (អង្គរសង្ក្រាន្ដ)នៅខេត្តសៀមរាប។ ការណែនាំនេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា៖ឆ្នាំនេះ នៅអង្គរវត្តយើងរៀបចំអង្គរសង្ក្រាន្ត និងរៀបចំសិល្បៈសម្ដែង ប៉ុន្តែនៅទូទាំងប្រទេសត្រូវរៀបចំនៅថ្នាក់ខេត្ត ថ្នាក់ស្រុកឲ្យបានច្រើន ហើយជម្រុញការលេងល្បែងប្រជាប្រិយយើងឲ្យបានច្រើន ដើម្បីថែរក្សានិងលើកស្ទួយវប្បធម៌របស់យើង។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មិនហាមក្នុងការបាញ់ទឹកនោះទេ ប៉ុន្តែសូមចូលរួមលេងល្បែងប្រជាប្រិយឲ្យបានច្រើន ដោយការចូលរួមនេះ បានទាំងសប្បាយ បានទាំងថែទាំវប្បធម៌។ ជាមួយគ្នានេះ សម្ដេចសង្ឃឹមថា សង្ក្រាន្ដ នៅកម្ពុជានឹងអាចចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីយ៍ នាពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសនោះ សម្ដេចក៏បានរំលឹកផងដែរថា៖កាលពីឆ្នាំមុនសម្ដេចពិតជារីករាយជាខ្លាំងនៅក្នុងការលេងល្បែងប្រជាប្រិយ និងបាញ់ទឹក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្ដេចក៏សង្ឃឹមផងដែរថា ឆ្នាំនេះនឹងឆ្នាំបន្តបន្ទាប់ទៀតនឹងមានការចូលរួមលេងល្បែងប្រជាប្រិយកាន់តែផុសផុលឡើង នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាយើង៕ ដោយ: តាំង គីមឃុង ប្រចាំខេត្តសៀមរាប
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកការបង្ក្រាបករណីគ្រឿងញៀន ក្បែរបឋមសិក្សាជម្ពូវ័ន ជាសកម្មភាពគំរូ និងលើកទឹកចិត្តខ្ពស់! (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)
អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា! (ប៉ោយប៉ែតប៉ុស្តិ៍)
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បើកវគ្គសិក្ខាសាលាលើប្រធានបទសំខាន់ ចំនួន ៣ នៅខេត្តបាត់ដំបង (ប៉ោយប៉ែតប៉ុស្តិ៍)
លោក ឃូ ពៅ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា